ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងប្រទេសបង់ក្លាដែស

    BY autoadmin September 5, 2020
    យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងប្រទេសបង់ក្លាដែស

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា នេះបានឱ្យដឹងថា មានការផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងទីក្រុង Narayanganj នៃប្រទេសបង់ក្លាដែស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ខណៈមនុស្សរាប់សិបនាក់កំពុងរងការគំរាមកំហែងដល់ជីវិត។ ហេតុការណ៍នោះបានកើតឡើងនៅពេលក្រុមអ្នកគោរពព្រះ កំពុងធ្វើការអធិស្ឋាន ប៉ុន្តែស្រាប់តែមានអណ្ដាតភ្លើងផ្ទុះឡើងពេញព្រះវិហារ។

    ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា អណ្ដាតភ្លើងបង្កឡើងដោយសារការបែកធ្លាយហ្គាស ខណៈពេលដែលព្រះវិហារមានការដាច់ចរន្ធអគ្គិសនី។ លុះពេលមានចរន្ធអគ្គិសនីឡើងវិញ ពួកគេបានបិទបង្អួចនិងទ្វារ ហើយបើកម៉ាស៊ីនត្រជាក់ ដូច្នេះវាបានបណ្ដាលឱ្យមានផ្កាភ្លើងធ្លាក់លើហ្គាសបង្កជាការឆាបឆេះឡើង។ អ្នកនាំពាក្យមន្ទីរពេទ្យលោក Samanta Lal Sen បាននិយាយថា អ្នកទាំង ១២នាក់ ដែលបានស្លាប់ គឺស្ថិតក្នុងចំណោមមនុស្ស ៣៧នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជំនាញរលាកក្នុងទីក្រុង Dhaka ដែលពួកគេសុទ្ធតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: