កីឡា

Chelsea នឹងបោះទុន 80លានផោន ត្រៀមចូលខ្លួនប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Lewandowski ពីក្លឹប Bayern Munich

BY
Khmernote Media
May 31, 2018

ក្លឹបតោខៀវ Chelsea ត្រៀមខ្លួនចូលរួមប្រជែងដណ្ដើមខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹប Bayern Munich ដែលក្លឹបតោខៀវ Chelsea គ្រោងនឹងចំណាយ 80លានផោន ក្នុងការដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ។

យោងតាមលោក Pini Zahavi ដែលជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះបានអោយដឹងថា៖ គាត់ (Lewandowski) បានត្រៀមខ្លួនចាកចេញពីក្លឹប Bayern Munich នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះហើយ ខណៈដែលមានក្លឹបជាច្រើនចង់បានគាត់រួមតែក្លឹបតោខៀវ Chelsea ផងដែរ។

ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich និងលោក Pini Zahavi ដែលជាភ្នាក់ងាររបស់ Lewandowski មានទំនាក់ទំនងល្អជាមួយគ្នា ហើយទោះបីជាមានការរំពឹងទុកអាចនឹងមានការផ្លាស់ប្ដូរគ្រូបង្វឹកក៏ដោយនៅក្នុងរដូវកាលក្រោយ ក៏ក្លឹបតោខៀវ Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដួលក្លឹបបិសាចក្រហម Manchester United, Real Madrid និង PSG ដើម្បីដណ្ដើមខ្សែប្រយុទ្ធ Lewandowski ពីក្លឹប Bayern Munich នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: