ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងព្រមានពីព្យុះទីហ្វុងដ៏ធំ Haishen ដែលកំពុងបក់បោកប្រទេសនេះ ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់របួស និងរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់

    BY autoadmin September 7, 2020
    ជប៉ុនកំពុងព្រមានពីព្យុះទីហ្វុងដ៏ធំ Haishen ដែលកំពុងបក់បោកប្រទេសនេះ ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់របួស និងរាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់

    ព្យុះទីហ្វុងដ៏ធំមួយកំពុងបក់បោកលើភាគនិរតីប្រទេសជប៉ុន ដោយបក់បោកលើកោះដ៏សំខាន់នៅភាគខាងត្បូងកោះ Kyushu ។ មន្ត្រីឧតុនិយមកំពុងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ហើយបាននិយាយថា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃច័ន្ទ ព្យុះទីហ្វុង Haishen ស្ថិតនៅចម្ងាយ ១១០ គីឡូម៉ែត្រ ខាងជើងទីក្រុង Tsushima ក្នុងខេត្ត Nagasaki ។ ពួកគេនិយាយថា វាកំពុងធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

    ពេលនេះព្យុះកំពុងនាំយកខ្យល់បក់ខ្លាំងទៅកោះ Kyushu និងផ្នែកខ្លះនៃតំបន់ Chugoku ។ សន្ទុះជាង ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេវាស់នៅម៉ោងប្រហែល ៦ព្រឹក ក្នុងទីក្រុង Tsushima ។ ព្យុះនេះក៏បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់នានាទូទាំងប្រទេស ហើយអាជ្ញាធរកំពុងព្រមានអំពីការបាក់ដី ទឹកទន្លេឡើង និងទឹកជំនន់នៅតំបន់ទំនាប។ យ៉ាងហោចណាស់មនុស្ស ៣២នាក់ បានរងរបួសនៅ Kyushu ។

    គ្រួសារជាង ៥០០ ០០០ គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ហើយអ្នកជំនាញក៏កំពុងព្យាយាមពន្លឿនការជួសជុលដើម្បីឆាប់បានអគ្គិសនីប្រើប្រាសឡើងវិញ។ ព្យុះនេះក៏កំពុងរំខានដល់ការធ្វើដំណើរផងដែរ ដោយជើងហោះហើរក្នុងស្រុកប្រហែល ៥៨០ ត្រូវបានលុបចោលនៅថ្ងៃច័ន្ទ។ ទាំងនេះរួមបញ្ចូលទាំងការហោះហើរទៅនិងមកពីតំបន់ Shikoku និង Chugoku ក៏ដូចជា Kyushu ។ រថភ្លើងនៅស្ដានីយ Kyushu Shinkansen ទាំងអស់ក៏ត្រូវបានលុបចោលផងដែរ រួមជាមួយរថភ្លើងនៅ Sanyo Shinkansen ទាំងអស់ដែលចេញចូលរវាង Hakata និង Hiroshima៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: