PR

តើក្រុមហ៊ុន Smart Axiata បានចូលរួមអ្វីខ្លះដល់សង្គម ក្នុងអំឡុងពេលដែលកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ១៩?

BY
Khmernote Media
September 16, 2020

វិបត្តិរបស់មនុស្សជាតិទូទាំងសាកលលោកនាពេលបច្ចុប្បន្ននេះ បានកើតឡើងដោយសារតែការរីករាលដាលនៃជំងឺ កូវីដ១៩ ហើយសូម្បីតែព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងនូវផលប៉ះពាល់មួយចំនួនដោយសារតែ ជំងឺផ្លូវដង្ហើមថ្មីនេះដូចគ្នា ខណៈដែលពិភពលោកទាំងមូល មានអ្នកឆ្លងជំងឺមួយនេះ កាន់តែច្រើនឡើងៗក្នុងមួយថ្ងៃៗ រហូតដល់រាប់លានករណី។

ក្នុងនោះដែរក្រុមហ៊ុន Smart Axiata បានប្រកាសនូវមូលនិធិ ចូលរួមគាំទ្រនិងផ្ដល់ជំនួយហរិញ្ញវត្ថុគំនិតផ្ដួចផ្ដើមទាំងឡាយណា ដែលនឹងប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូវីដ-១៩ និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងអំឡុងពេលកំពុងកើតមាន និងក្រោយពេលបញ្ចប់វិបត្តិនេះផងដែរ។ មូលនិធិមួយលានដុល្លារអាមេរិកនេះ គឺនឹងត្រូវផ្តោតជាសំខាន់ទៅលើគំនិតផ្តួចផ្តើមទាំងឡាយចំពោះវិស័យទាំងបួន រួមមានៈ បច្ចេកវិទ្យាទូរគមនាគមន៍ គមនាគមន៍ និងព័ត៌មាន សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត Axiata Group តែងតែយកចិត្តទុកដាក់ និងជាកត្តាលិករមួយដែលជួយជម្រុញមនុស្ស និងសហគមន៍ទាំងមូល តាមរយៈប្រទេសប្រតិបត្តិការរបស់ប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃនេះ មូលនិធិបានប្តេជ្ញាចិត្តជំនួយហរិញ្ញវត្ថុដល់គម្រោងចំនួន ៩ ដែលក្នុងនោះក្រុមហ៊ុន Smart បានផ្ដល់ទៅកាន់ ក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោងផ្សេងៗដូចជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានទទួលការឧបត្ថម្ភ នូវឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល 2 ខែសម្រាប់ការពិនិត្យនិងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់។

គម្រោងមួយដែលបានទទួលជំនួយពីមូលនិធិ1លានដុល្លារដើម្បីគាំទ្រការរៀនសូត្ររបស់សិស្សានុសិស្ស គឺគម្រោងរបស់វិទ្យាស្ថានបើកដោយទូលាយនិងក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចូលរួមភិវឌ្ឍមាតិកាតាមអនឡាញសម្រាប់កម្មវិធីសិក្សាតាមអ៊ិនធឺណិតថ្នាក់ជាតិ ដោយសំដៅដល់សិស្សថ្នាក់ទី១២ដែលកំពុងរៀបចំខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាពិសេសជាងនេះទៅទៀតក្រុមហ៊ុន Smart បានបង្កើតកម្មវិធីដូរលុយធំម៉ង ដើម្បីងាយស្រួលទៅដល់សិស្ស និស្សិតនៅក្នុងសម័យកូវីដ១៩ ក្នុងការប្រើប្រាស់អ៊ិនធឺណេតបានដោយសេរីក្នុងការស្វ័យសិក្សារបស់ពួកគេ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏បានផ្តល់ជូននូវសេវាទិន្នន័យបន្ថែមជូនដល់អតិថិជន រាល់ពេលនៃការបញ្ចូលទឹកប្រាក់តាមរយៈ (e-top ups) , Smart @Home និងអតិថិជនសហគ្រាសទាំងអស់។ ក្រៅពីនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនស្មាត បានបានតភ្ជាប់បណ្តាញជាស្ថាពរពី មន្ទីពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ទៅកាន់ក្រសួងសុខាភិបាល សម្រាប់ប្រព័ន្ធទំនាក់ទំនងវីដេអូ (Video Conference) ដោយប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដើម្បីធានាឲ្យបាននូវល្បឿនលឿន និងមានសមត្ថភាពខ្ពស់បំផុត។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ស្មាត អាស្យាតា ក៏បាននិងកំពុងចាត់វិធានចាំបាច់នានាចំពោះមុខ ក្នុងទិសដៅធានាឲ្យបាននូវសុខមាលភាពជូនដល់បុគ្គលិកនិយោជិតទាំងអស់ ក៏ដូចគ្នាផងដែរជូនទៅដល់ដៃគូប្រតិបត្តិការ និងអតិថិជនទាំងអស់ តាមរយៈនិយាមនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរបស់ខ្លួន។ សកម្មភាពមួយចំនួនដែលបាន និងកំពុងអនុវត្តរួមមាន៖ ការវាស់ស្ទង់កំរិតសីតុណ្ហភាពកំដៅ ការរៀបចំឲ្យមាននូវជែលលាងសំអាតដៃ និតិវិធីសំអាតអនាម័យ តម្រូវឲ្យបុគ្គលិកនិយោជិតដែលបំរើការផ្ទាល់ជាមួយអតិថិជនត្រូវពាក់ម៉ាស់ការពារ ធ្វើការងារពីផ្ទះ លើកពេលវេលាចំពោះកម្មវិធីរបស់ក្រុមហ៊ុនដែលបានគ្រោងទុកពីមុនមក និងធ្វើការប្រជុំតាមរយៈកម្មវិធីឌីជីថល (Virtual) នានា។

ដើម្បីលើកទឹកចិត្តឲ្យជនសាធារណៈរក្សានូវគម្លាតសង្គម ក្រុមហ៊ុន ស្មាតក៏បានបន្ថែមនូវឃ្លា “#StaySafe” ទៅកាន់ស្លាកសញ្ញាប្រតិបត្តកររបស់ខ្លួននៅតាមម៉ូដែលទូរស័ព្ទដែលសមស្រប។ លើសពីនេះទៅទៀត ក្រុមហ៊ុនបាន ខិតខំព្យាយាម ចែករំលែកពត៌មានទាក់ទងទៅនឹងជម្ងឺកូវីដ១៩ដែលមានប្រភពអាចជឿទុកចិត្តបានតាមរយៈមធ្យោបាយផ្សេងៗ។

ពិសេសជាងនេះទៅទៀតលោក Thomas Hundt ដែលជា CEO ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “សេវាកម្មទូរគមនាគមន៍ត្រូវបានគេចាត់ទុកថាជាសេវាកម្មដែលចាំបាច់នៅក្នុងប្រទេសជាច្រើន រួមទាំងសេវាសាធារណៈដូចជា អគ្គីសនី និងទឹក។ ដូចដែលយើងបានបន្តឃ្លាំមើលស្ថានការណ៍ យើងបានយល់ថាអតិថិជនរាប់លាននាក់របស់យើង គឺពឹងផ្អែកលើយើងខ្លាំងណាស់ដើម្បីរក្សាការទំនាក់ទំនងរបស់ពួកគេ។ អាស្រ័យហេតុនេះ យើងត្រូវធ្វើគ្រប់យ៉ាងអោយអស់ពីកំលាំងដើម្បីបម្រើពួកគាត់អោយមានប្រសិទ្ធភាពខ្ពស់ ជាមួយការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ពេញមួយវិបត្តិនេះ”៕

Share This Post: