ខ្មែរណូត

ស្វែងរក

  • PR

    រមណីដ្ឋានឆ្មេរសមុទ្រដ៏ប្រណិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅខេត្តព្រះសីហនុ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍

    BY Khmernote Media September 7, 2020
    រមណីដ្ឋានឆ្មេរសមុទ្រដ៏ប្រណិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅខេត្តព្រះសីហនុ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍

    ខេត្តព្រះសីហនុ នៅតែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ខណៈពេលដែលការអភិវឌ្ឍន៍នៅក្នុងខេត្តនេះហាក់មានសន្ទុះខ្លាំងគួរអោយកត់សំគាល់តាមរយៈការវិនិយោគនានាពីសំណាក់អ្នកវិនិយោគិនក្នុងនិងក្រៅស្រុក។ ជាក់ស្តែង គំរោងអភិវឌ្ឍន៍រមណីដ្ឋានរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ២៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាមួយនឹងឆ្នេរខ្សាច់ ឆ្នេរថ្ម ដែនកោះ ពយ ស្រស់ស្អាតៗ ព្រមទាំងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ធម្មជាតិ ដែលបាន និងកំពុងស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើន ជាមួយគ្នានេះរមណីដ្ឋានវិមានលំហែឆ្មេរសមុទ្ររបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅពយកំពេញ ជាទីកន្លែងដែលមានទេសភាពធម្មជាតិ សំបូរបែប មានរាងជាដីពយលយចូលសមុទ្រធំ និងវែងជាងគេនៅប៉ែកខាងត្បូងនៃទីក្រុងព្រះសីហនុ ត្រង់ចន្លោះ កណ្តាលរវាងឆ្នេរឯករាជ្យ និងឆ្នេរសុខា។

    ចំពោះទេសភាព ដីពយកំពេញដែលមានរូបរាងដូចជាដប លយចូលសមុទ្រមានឆ្នេរថ្ម និងឆ្នេរខ្សាច់ស រួមជាមួយនឹងផ្ទាំងថ្មធម្មជាតិ ដើមឈើធំៗដុះគ្របពីលើ មានម្លប់ និងខ្យល់បក់ល្ហើយៗ ដោយមានទិសខាងជើងជាប់ជាមួយនឹងដីគោក រឺឯ៣ទិសទៀតជាប់មាត់ទឹកសមុទ្រតែម្តង។

    – ទិសខាងជើងបែមកដីគោក គឺទីក្រុង និងមើលឃើញអគារខ្ពស់ៗ ជាពិសេសនាពេលរាត្រីអាចគយគន់ភ្លើងចម្រុះពណ៍នៃទីក្រុងផងដែរ។
    – ប៉ែកខាងកើតទល់មុខនឹងកោះត្រេស កោះចន្លុះ កោះឬស្សី កោះតាគៀវ និងអាចមើលទៅឃើញឆ្នេរសុខា ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ។
    – ខាងត្បូងអាចមើលឃើញស្រមោលនៃ កោះពីរ កោះតាំង កោះដំឡូង កោះពលវ៉ៃ ចំណែកចុងពយទល់មុខ នឹងផ្លូវទឹកអ៊ូប័រ កាណូតដឹកភ្ញៀវទេសចរណ៍ទៅកំសាន្តកោះរ៉ុង និងចេញទៅក្រៅចំណាយ២គីឡូម៉ែត្រក៏អាចមើលឃើញនូវទូកនេសាទ និងជាផ្លូវនាវាចរណ៍អន្តជាតិ សម្រាប់នាវាដឹកទំនិញ និងនាវាទេសចរណ៍ខ្នាតយ័ក្សធំៗចរាចរណ៍ចេញ និងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចំណែកឯនាពេលល្ងាចមើលឃើញថ្ងៃលិចលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាតផងដែរ។
    – ប៉ែកខាងលិចអាចសម្លឹងមើលទៅឃើញឆ្នេរឯករាជ្យ កោះពស់ជិតជាងគេ បន្ទាប់មកមានកោះដែកគោល កោះថាស កោះរ៉ុង និងរ៉ុងសន្លឹម។

    ក្រៅពីមានទេសភាពបែបធម្មជាតិស្រស់ស្អាត ផ្ទាំងថ្មធំៗ និងឆ្នេរតូចៗនៅលើគោក ក៏មានធនធានធម្មជាតិយ៉ាងវិសេសវិសាល និងអំណោយផលសំបូរបែប គឺពពួករុក្ខជាតិនៅបាតសុទ្រមាន ផ្កាថ្ម សារាយប្លែកៗគ្រប់ពណ៍ និងជាទីកន្លែងជំរកសម្រាប់ជីវៈចម្រុះរស់នៅដូចជាត្រី ក្តាម ខ្យង គ្រប់ប្រភេទដែលអាចមើលឃើញពីលើគោក ឬពេលដែលមុជចូលក្នុងទឹកទៀតផង។

    – បន្ថែមពីនេះទៀត វិមានលំហែមានអាងហែលទឹកធំទូលាយទំនើប និងការផ្ដល់ជូននូវសេវាកម្មកម្សាន្ដតំបន់សមុទ្រជាច្រើនទៀត ដូចជារៀបចំនូវសួនបៃតងបែបធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត អាចជិះកង់លំហែកាយ, អ៊ុទូកកាយ៉ាក់ ជិះម៉ូតូទឹក ហែលទឹកតាមឆ្នេរខ្សាច់ស និងមុជទឹកមើលផ្កាថ្មជាដើម។

    – ចំពោះការផ្តល់សេវាស្នាក់នៅជាល័ក្ខណៈផ្ទះវីឡាមានរចនាបថបែបខ្មែរបុរាណប្រណិត បំពាក់នូវគ្រឿងសង្ហារឹម និងសំភារៈទំនើប នៅជាប់មាត់ឆ្នេរសមុទ្រ មានអាងហែលទឹកផ្ទាល់ខ្លួន មានបន្ទប់ទទួលទទួលភ្ញៀវ កន្លែងទទួលទានអាហារ និង បន្ទប់ស្ទីម ។ល។

    ជាពិសេសទៀត វិមានលំហែដ៏ប្រណិតនេះ មានទទួលការរៀបចំកម្មវិធីជប់លៀង ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ការថត Pre-Wedding និងកម្មវិធីជាច្រើនទៀតតាមតម្រូវការ។

    អាស័យដ្ឋាន÷ ពយកំពេញ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

    ទីតាំង-Location: https://maps.app.goo.gl/LGGwujKiH1PJKmHD9
    ទំនាក់ទំនងទូរស័ព្ទលេខ៖ 092 747 168, 098 627 168 និង 097 3737 168

    ទំព័រ Facebook: https://www.facebook.com/Trypheapkompenhsensokhpalace/

    Share This Post: