ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុង Haishen កំពុងបោកបក់លើប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី

    BY autoadmin September 7, 2020
    ព្យុះទីហ្វុង Haishen កំពុងបោកបក់លើប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី

    ព្យុះទីហ្វុង Haishen បានធ្វើឱ្យមានការបាក់ដីនៅតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុន។ មន្ត្រីអាកាសធាតុកូរ៉េខាងត្បូងនិយាយថា ព្យុះទីហ្វុងនេះបានបោកបក់នៅជិតទក្រុងអ៊ូលសាន ប្រហែលម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ហើយកំពុងធ្វើដំណើរទៅភាគខាងជើងតាមបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ឥឡូវនេះមន្ត្រីកំពុងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

    ពួកគេនិយាយថាភ្លៀងកម្រិត ៥៥២ មីលីម៉ែត្រ បានធ្លាក់នៅលើកោះជេជូ ចាប់ពីថ្ងៃសៅរ៍ ដល់ម៉ោង ១០ព្រឹក ថ្ងៃច័ន្ទ។ ទឹកភ្លៀងនៅក្នុងរយៈពេលដូចគ្នាកម្រិត ២៩៦ មីលីម៉ែត្រ បានធ្លាក់នៅក្រុងយ៉ាងសានភាគខាងត្បូង និងបានធ្លាក់កម្រិត ២៤៥ មីលីម៉ែត្រ នៅអ៊ូលសាន។ នៅភាគខាងត្បូងទីក្រុងប៊ូសាន ព្យុះបានធ្វើឱ្យប៉ើងរថយន្ត និងបណ្តាលឱ្យមនុស្សម្នាក់រងរបួស។ ជើងហោះហើរត្រូវបានលុបចោល ហើយផ្ទះជាង ១៧,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: