ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក៖ «ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតបន្ទាប់ទៀត»

    BY autoadmin September 8, 2020
    ប្រធានអង្គការសុខភាពពិភពលោក៖ «ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតបន្ទាប់ទៀត»

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថា ពិភពលោកត្រូវតែត្រៀមខ្លួនឱ្យបានល្អ សម្រាប់ជំងឺរាតត្បាតរាតត្បាតនាពេលខាងមុខ ខណៈដែលលោកបានអំពាវនាវឱ្យបណ្តាប្រទេសនានា វិនិយោគលើសុខភាពសាធារណៈ។

    ឥឡូវនេះមានមនុស្សជាង ២៧.១៩ លាននាក់ ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក ហើយមនុស្ស ៨៨៨,៣២៦ នាក់ បានស្លាប់។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«នេះមិនមែនជារោគរាតត្បាតចុងក្រោយទេ។ ប្រវត្តិសាស្រ្តបង្រៀនយើងថា ការផ្ទុះឡើង និងរោគរាតត្បាតគឺជាអង្គហេតុនៃជីវិត។ ប៉ុន្តែនៅពេលដែលរោគរាតត្បាតបន្ទាប់ចូលមក ពិភពលោកត្រូវតែត្រៀមខ្លួនជាស្រេច – ត្រៀមឱ្យបានល្អជាងពេលបច្ចុប្បន្ននេះ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: