ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ត្រូវប៉ូលីសចាប់វាយខ្នោះទាំងថ្ងៃ ហើយពិន័យជាង ៧,០០០ដុល្លារ ដោយសារទៅជិះស្គីលំហែអារម្មណ៍ទាំងដែលខ្លួនមានជំងឺកូវីដ១៩

    BY autoadmin September 9, 2020
    ស្ត្រីម្នាក់ត្រូវប៉ូលីសចាប់វាយខ្នោះទាំងថ្ងៃ ហើយពិន័យជាង ៧,០០០ដុល្លារ ដោយសារទៅជិះស្គីលំហែអារម្មណ៍ទាំងដែលខ្លួនមានជំងឺកូវីដ១៩

    អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេឃាត់ខ្លួន និងផាកពិន័យជាទឹកប្រាក់ ៥,៥០០ ផោន (៧,១០០ដុល្លារ) បន្ទាប់ពីបានទៅជិះស្គីលំហែកាយនៅសមុទ្រទាំងដែលខ្លួនកំពុងមានជំងឺ COVID-19 ។ ស្ត្រីម្នាក់នោះត្រូវប៉ូលីសវាយខ្នោះនៅលើឆ្នេរ La Zurriola របស់ទីក្រុង San Sebastian ក្រោមបទឧក្រិដ្ឋនៃការមិនស្តាប់បង្គាប់ និងមិនខ្វល់ពីការណែនាំរបស់មន្ត្រីដែលបានស្នើឱ្យនាងងើបចេញពីទឹក។

    ប្រភពពីអ្នកស្រុកនិយាយថា ស្ត្រីរូបនោះធ្វើការជាអ្នកសង្គ្រោះអ្នកលង់ទឹក (Lifeguard) ហើយមិត្តរួមការងាររបស់នាង គឺជាអ្នកដែលបានទូរស័ព្ទរាយការណ៍ពីករណីនេះ បន្ទាប់ពីបានឃើញស្ត្រីរូបនោះចុះទៅជិះស្គីលំហែកាយទាំងដែលខ្លួនមានផ្ទុកជំងឺ។ ស្ត្រីរូបនោះរំពឹងនឹងជាប់ពិន័យជាប្រាក់ ៥,៥០០ផោន ហើយប្រសិនបើរកឃើញថានាងបានចម្លងជំងឺទៅអ្នកផ្សេងទៀត នាងនឹងត្រូវប្រឈមការពិន័យជាប្រាក់ ១០០,០០០ផោន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: