ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺកូវីដ ១៩ ម្នាក់ត្រូវតៃកុងឡានចាប់រំ លោភនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ខណៈបញ្ជូនរូបនាងទៅមន្ទីរពេទ្យ

    BY autoadmin September 10, 2020
    អ្នកជំងឺកូវីដ ១៩ ម្នាក់ត្រូវតៃកុងឡានចាប់រំ លោភនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ ខណៈបញ្ជូនរូបនាងទៅមន្ទីរពេទ្យ

    ឥណ្ឌា៖ ស្រ្តីជាអ្នកជំងឺកូវីដ ១៩ ម្នាក់ត្រូវបានបុរសជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យចាប់រំលោភនៅលើរថយន្តសង្គ្រោះបន្ទាន់នោះតែម្តង ខណៈដែលរូបនាងកំពុងត្រូវបានបញ្ជូនឲ្យទៅសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅឯមន្ទីរពេទ្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន rediff បានបញ្ជាក់ថា ហេតុការណ៍ដ៏សែនហួសចិត្តនេះបានកើតឡើងនៅក្នុងរដ្ឋ Kerala នៃប្រទេសឥណ្ឌា ដោយស្រ្តីរងគ្រោះពីការចាប់រំលោភនោះជាក្មេងស្រីទើបនឹងមានអាយុ ១៩ ឆ្នាំ ខណៈបុរសជាអ្នកចាប់រំលោភនាងនោះមានឈ្មោះថា  Noufal និងមានអាយុ ២៥ ឆ្នាំ។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងទៅ ហើយនៅថ្ងៃកើតហេតុមានអ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់ត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយអ្នកជំងឺម្នាក់ជាស្រ្តីចំណាស់ និងម្នាក់ទៀតជាក្មេងស្រីរងគ្រោះខាងលើនេះ។ យ៉ាងណាក្តី ពេលធ្វើដំណើរទៅដល់មុខមន្ទីរពេទ្យបុរសជាអ្នកបើករថយន្តបានឲ្យស្រីចំណាស់ម្នាក់ចុះចេញពីរថយន្ត ហើយប្រាប់ស្រ្តីរងគ្រោះថា នាងត្រូវបន្តដំណើរទៅមន្ទីរពេទ្យមួយផ្សេងទៀត តែតាមការពិតគាត់បានបើករថយន្តទៅកន្លែងស្ងាត់ដើម្បីចាប់រំលោភស្រ្តីរងគ្រោះជាច្រើនដងទើបនាំនាងត្រលប់មកមកមន្ទីរពេទ្យវិញ។ ពេលនេះប៉ូលិសឥណ្ឌាកំពុងតាមខ្លួនជនល្មើសឲ្យមកទទួលទោសតាមផ្លូវច្បាប់ ខណៈអាជ្ញាធរសុខាភិបាលឥណ្ឌាបានចេញសេចក្តីប្រកាសឲ្យជនល្មើសមកធ្វើតេស្តសុខភាពជាមុនសិនមុននឹងទទួលទោស ព្រោះគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ពីស្រ្តីរងគ្រោះខ្ពស់ណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ rediffindiatimes

    Share This Post: