ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិស្សសាលាថៃម្នាក់បានដាច់ខ្យល់ស្លាប់ ក្រោយត្រូវគ្រូដាក់ទណ្ឌកម្មឲ្យលោត ១០០ ដង ព្រោះតែរូបគេមិនបានធ្វើកិច្ចការសាលា

    BY autoadmin September 11, 2020
    សិស្សសាលាថៃម្នាក់បានដាច់ខ្យល់ស្លាប់ ក្រោយត្រូវគ្រូដាក់ទណ្ឌកម្មឲ្យលោត ១០០ ដង ព្រោះតែរូបគេមិនបានធ្វើកិច្ចការសាលា

    ថៃ៖ សារព័ត៌មាន Next Shark បានចុះផ្សាយថា មានសិស្សសាលាថៃម្នាក់ត្រូវបានគ្រូដាក់ទណ្ឌឲ្យលោតបែប Squat Jump ចំនួន ១០០ ដង ព្រោះតែគេមិនបានធ្វើកិច្ចសាលា ហើយដាក់ទណ្ឌកម្មនោះបានធ្វើឲ្យគេថប់ដបង្ហើបនិងត្រូវដាច់ខ្យល់ស្លាប់តែម្តង។ ជនរងគ្រោះត្រូវបានគេដឹងត្រឹមថា ជាក្មេងប្រុសម្នាក់មានអាយុ ១៣ ឆ្នាំតែអត្តសញ្ញាណពិតប្រាកដរបស់គាត់និងឈ្មោះសាលារៀនដែលជាកន្លែងកើតហេតុមិនត្រូវគេបង្ហាញជូនឡើយ។


    ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះមានក្មេងប្រុសសិស្សសាលាចំនួន ២ នាក់ដែលត្រូវគ្រូដាក់ទណ្ឌកម្មឲ្យលោតចំនួនម្នាក់ ១០០ ដង ព្រោះពួកគេមិនបានធ្វើកិច្ចការសាលា។ យ៉ាងណាក្តី ក្មេងប្រុសរងគ្រោះជាមនុស្សដែលមានអាការៈមិនស្រួលខ្លួនមុនពេលទៅដល់សាលារៀន ដោយរូបគេមានបញ្ហាតឹងទ្រូងនិងក្តៅខ្លួន ២-៣ ថ្ងៃមកហើយ។

    ព្រោះតែក្មេងប្រុសរងគ្រោះមានបញ្ហាសុខភាពស្រាប់និងត្រូវធ្វើចលនាលោតចុះលោតឡើងខ្លាំងៗចំនួន ១០០ ដងទៀតនោះ ស្រាប់តែរូបគេបានថប់ដង្ហើមរហូតសន្លប់និងបានស្លាប់ក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុខាងសាលារៀនបានមកសូមទោសគ្រួសារជនរងគ្រោះដល់ផ្ទះ និងសូមទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះការស្លាប់នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព ៖ Next shark

    Share This Post: