ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដ១៩ មិនត្រឹមតែឆ្លងរាលដាលលើមនុស្សទេ សូម្បីតែសត្វក៏ឆ្លងដែរ! សត្វឆ្មាប្រមាណ ១៥ % នៅក្រុងវូហានប្រទេសចិនត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩

    BY autoadmin September 12, 2020
    កូវីដ១៩ មិនត្រឹមតែឆ្លងរាលដាលលើមនុស្សទេ សូម្បីតែសត្វក៏ឆ្លងដែរ! សត្វឆ្មាប្រមាណ ១៥ % នៅក្រុងវូហានប្រទេសចិនត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩

    ចិន៖ សារព័ត៌មាន Daily Mail បានចុះផ្សាយថា មានសត្វឆ្មាចន្លោះពី ១០%-១៥% នៅក្នុងក្រុងវូហានប្រទេសចិន ត្រូវបានគេធ្វើវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។ ការចុះផ្សាយនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវចិនជាច្រើននាក់ ដែលបានធ្វើតេស្តទៅលើសត្វជាង ១០០ ក្បាលដោយមានទាំងសត្វឆ្មាចិញ្ចឹមនៅតាមផ្ទះនិងសត្វឆ្មាដែលគ្មានម្ចាស់ចិញ្ចឹម។ លទ្ធផលនៃការធ្វើតេស្តឈាមសត្វឆ្មាបានបង្ហាញថា នៅក្នុងខ្លួនសត្វឆ្មា ១៥ % មានផ្ទុកនូវមេរោគ SARS-CoV-2 ហើយមេរោគមួយនេះក៏ជាមេរោគសំខាន់មួយបង្កឲ្យមានជំងឺកូវីដ ១៩ ផងដែរ។

    ទន្ទឹមនឹងការសិក្សាខាងលើនេះ នៅសហរដ្ឋអាមេរិកឯណោះវិញក៏បានរកឃើញករណីឆ្លងជំងឺកូវីដ​ ១៩ នៅក្នុងចំណោមសត្វឆ្មាដែលជាចិញ្ចឹមនៅតាមផ្ទះចំនួន ១៧ ករណីផងដែរ។ នៅចំពោះមុខលទ្ធផលនៃការសិក្សាខាងលើនេះ ក្រុមអ្នកជំនាញបានអះអាងថា ជំងឺកូវីដ ១៩ អាចចម្លងពីមនុស្សទៅកាន់សត្វចិញ្ចឹមដូចជាសត្វឆ្កែ និងសត្វឆ្មាបាន។

    ក្រុមអ្នកជំនាញចិនក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ត្រូវចេះយកចិត្តទុកដាក់ការពារសត្វចិញ្ចឹមរបស់ខ្លួនពីជំងឺកូវីដ ១៩ ផងដែរ ជាពិសេសគឺសត្វឆ្មាតែម្តង ព្រោះសត្វឆ្មាអាចឆ្លងជំងឺកូវីដ ១៩ ពីមនុស្សម្នាក់ និងចម្លងទៅកាន់មនុស្សម្នាក់ផ្សេងទៀតបាន ខណៈពលរដ្ឋមួយចំនួនមិនបានប្រុងប្រយ័ត្នពីរបៀបនៃការចម្លងមេរោគតាមរយៈសត្វចិញ្ចឹមមួយនេះឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

    Share This Post: