ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២២នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលកំពុងបន្ដឆាបឆេះនៅតាមរដ្ឋនានា នៅឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក

    BY autoadmin September 12, 2020
    យ៉ាងហោចណាស់មានមនុស្ស ២២នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលកំពុងបន្ដឆាបឆេះនៅតាមរដ្ឋនានា នៅឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក

    រហូតដល់ពេលនេះអគ្គិភ័យបានឆាបឆេះឆ្លងកាត់រដ្ឋនានា នៅលើឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់បាត់បង់ជីវិត។ មន្ត្រីតាមរដ្ឋនិយាយថា មានមនុស្ស ១៩នាក់ បានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា, មាន ២នាក់ បានស្លាប់នៅអូរីហ្គន និង ១នាក់ នៅវ៉ាស៊ីនតោន។ ហើយដោយសារភាពស្ងួត និងខ្យល់បក់ខ្លាំងនៅតំបន់កាលីហ្វ័រញ៉ាផងនោះ អគ្គិភ័យបានបំផ្លាញផ្ទៃដីទំហំ ១.២៥ លានហិកតា។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យក្នុងរដ្ឋមានទំហំធំជាងមុន ២៥ដង បើធៀបនឹងកន្លែងដូចគ្នានិងរយៈពេលដូចគ្នាជាមួយឆ្នាំមុន។

    ផ្សែងនិងផេះចេញពីភ្លើងឆេះព្រៃបានកាត់បន្ថយភាពមើលឃើញនៅ Los Angeles និងកន្លែងផ្សេងទៀត ដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលសាធារណៈ ត្រូវអំពាវនាវឱ្យប្រជាជនបញ្ឈប់ការចេញខាងក្រៅសិន។ ក្រុមមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ានិយាយថា សីតុណ្ហភាពត្រជាក់គួរសមនឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត ប៉ុន្តែពួកគេទទូចឱ្យអ្នកស្រុកបន្ដមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លើងឆេះព្រៃធំៗកាលពីអតីតកាលជាធម្មតាបានផ្ទុះឡើងនៅអំឡុងខែកញ្ញា និងតុលា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: