ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសុខចិត្តឲ្យអាមេរិកបិទកម្មវិធី TikTok នេះនៅលើទឹកដីអាមេរិក ក៏មិនព្រមលក់ឲ្យដែរ

    BY autoadmin September 14, 2020
    ចិនសុខចិត្តឲ្យអាមេរិកបិទកម្មវិធី TikTok នេះនៅលើទឹកដីអាមេរិក ក៏មិនព្រមលក់ឲ្យដែរ

    ចិន៖ បើយោងតាមការចុះផ្សាយក្នុងសារព័ត៌មាន Channel News Asia ​បានឲ្យដឹងថា ចិននឹងមិនព្រមលក់កម្មវិធី TikTok ឲ្យទៅអាមេរិកឡើយ ហើយចិនសុខចិត្តឲ្យអាមេរិកបិទកម្មវិធីមួយនៅលើទឹកដីអាមេរិកចុះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានផ្តើមកើតមានក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចោទប្រកាន់ថាកម្មវិធី  Tik Tok ដែលមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោកនោះ បានលួចយកនិន្នន័យប្រជាពលរដ្ឋអាមេរិកដើម្បីផ្តល់ជូនជាសម្ងាត់ទៅឲ្យរដ្ឋាភិបាលចិន។

    បន្ទាប់ពីបានធ្វើការចោទប្រកាន់នេះ លោក ដូណាល់ត្រាំ បានផ្តល់ជម្រើស ២ ឲ្យទៅក្រុមហ៊ុន ByteDance ដែលអ្នកបង្កើតកម្មវិធី Tik Tok ធ្វើការពិចារណាក្នុងរយៈពេល ៩០ ថ្ងៃ​ ដោយជម្រើសទី ១ គឺក្រុមហ៊ុនរបស់ចិនមួយនេះត្រូវតែលក់សិទ្ធគ្រប់គ្រងកម្មវិធី Tik Tok នៅលើទឹកដីអាមេរិកឲ្យទៅក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រងដោយផ្ទាល់ និងជម្រើសទី ២ បើមិនព្រមលក់ទេគឺអាមេរិកនឹងបិទកម្មវិធីនេះលែងឲ្យដំណើរការទៅលើទឹកដីអាមេរិកតែម្តង។ យ៉ាងណាក្តី បើយោងតាមលោក Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី ១១ កញ្ញាថា​ ចិននឹងមិនលក់កម្មវិធី Tik Tok ឲ្យទៅអាមេរិកនោះទេ ហើយអាមេរិកចង់បិទកម្មវិធីមួយនេះនៅលើទឹកដីអាមេរិកក៏បិទចុះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Channel News Asia ​

    Share This Post: