កីឡា

អត់ទាស់ អ្នកខេត្តត្បូងឃ្មុំ គ្រាន់តែត្រៀមបើកឆាកប្រគុំតន្ត្រី GANZBERG ភ្លាមមនុស្សណែនក្តន់ !

BY
Khmernote Media
June 1, 2018

ព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមមួយ GANZBERG GOLD MEDAL CONCERT 2018 បានមកដល់ខេត្តត្បូងឃ្មុំ ហើយដោយក្នុងរាត្រីទី១ នេះមានសុទ្ធតែតារាចម្រៀងល្បីៗឈ្មោះដូចជាលោក សុវត្ថិ មុន្នីនាគ ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ព្រមទាំងលោក នី រតនា ផងដែរ ហើយក៏មានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងផងដែរ។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងរយៈពេល២យប់ជាប់ៗគ្នា នៅក្រុងសួង ជិតរោងចក្រទឹកកក ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើង ៣ ខេត្តក្រុងជាប់ៗគ្នារួចមកហើយ ដូចជាទីក្រុងភ្នំពេញ ទីរួមខេត្តកំពត និង ទីរួមខេត្តស្វាយរៀង ហើយសប្តាហ៍នេះ ព្រឹត្តិការណ៍នេះបានមកដល់ទីរួមខេត្ត ត្បូងឃ្មុំ នៅក្រុងសួងតែម្តង។ កុំអោយព្រឹត្តិការណ៍ដ៏អស្ចារ្យនិងសប្បាយរីករាយនេះ រំលងផុតសូមចូលរួមទស្សនាអោយបានច្រើនកុះករ៕

Share This Post: