ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ មានភាគរយខ្ពស់ជាងគេ ក្នុងការជាប់ជានាយករដ្ឋមន្ត្រីជប៉ុនបន្ដវេនពីលោក ស៊ីនហ្សូ អាបេ

    BY autoadmin September 14, 2020
    លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ មានភាគរយខ្ពស់ជាងគេ ក្នុងការជាប់ជានាយករដ្ឋមន្ត្រីជប៉ុនបន្ដវេនពីលោក ស៊ីនហ្សូ អាបេ

    គណបក្សប្រជាធិបតេយ្យសេរី (LDP) ដ៏សំខាន់របស់ជប៉ុន នឹងសម្រេចជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅថ្ងៃច័ន្ទនេះ។ ជាក់ស្ដែងលោក Suga Yoshihide (ស៊ូហ្គា យ៉ូស៊ីហ៊ីដិ) ដែលជាអ្នកនាំពាក្យកំពូលនៃរដ្ឋបាលបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ត្រូវបានគេមើលឃើញថា ជាអ្នកដែលទំនងនឹងឈ្នះជាងគេ។ ការបោះឆ្នោតនេះគឺជាការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពមួយ ថាតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីរបស់ប្រទេស បន្ទាប់ពីលោក អាបេ ដែលចុះចេញពីតំណែងដោយសារបញ្ហាសុខភាព។

    ការផ្តោតសំខាន់របស់យុទ្ធនាការបោះឆ្នោតនេះគឺថា តើបេក្ខភាពនីមួយៗនឹងអនុវត្តតាមគោលនយោបាយរបស់លោក អាបេ ប៉ុនណា? ខណៈដែលវីរុសកូរ៉ូណា និងការធ្លាក់ចុះសេដ្ឋកិច្ចបច្ចុប្បន្ន បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង រួមជាមួយនឹងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យតំបន់ជនបទមានភាពរស់រវើកឡើងវិញ។ មានអ្នកនយោបាយជើងចាស់ ៣ រូបកំពុងប្រជែងគ្នាសម្រាប់តំណែងដឹកនាំកំពូលនេះ គឺអតីតអគ្គលេខាធិការ LDP លោក Ishiba Shigeru, ប្រធានលេខាធិការខុទ្ទកាល័យលោក Suga Yoshihide និងប្រធានគោលនយោបាយ LDP លោក Kishida Fumio ។

    យ៉ាងណាលោក Suga Yoshihide បានឈានមុខគេក្នុងការប្រជែងនេះ ដោយសារគាត់ទទួលបានការចូលចិត្តខ្លាំងជាងគេ។ បេក្ខភាពដែលឈ្នះនឹងត្រូវការសំឡេងភាគច្រើនគឺ ៥៣៥សំឡេង ដែលភាគច្រើនត្រូវបានជ្រើសរើសដោយសមាជិកសភាគណបក្សដែលកំពុងកាន់អំណាច។ អ្វីដែលនៅសេសសល់នឹងចេញមកពីរដ្ឋបាលខេត្តចំនួន ៤៧ ដែលនឹងមានម្នាក់ ៣ សំឡេង ហើយលទ្ធផលនឹងត្រូវប្រកាសនៅរសៀលថ្ងៃច័ន្ទនេះផ្ទាល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: