កីឡា

សុវត្ថិ មុន្នីនាគ ដាក់២បទជាប់គ្នា កក្រើកអ្នកខេត្តត្បូងឃ្មុំ​ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018

BY
Khmernote Media
June 1, 2018

ក្នុងរាត្រីទី១នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កក្រើកនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ GANZBERG GOLD MEDAL CONCERT 2018 ពិតជាមិនធ្វើអោយបងប្អូនទស្សនិកជន ខកចិត្តនោះទេ ដោយយប់នេះផ្ទាល់ GANZBERG បាននាំយកតារាចម្រៀងល្បីៗឈ្មោះប្រចាំផលិតកម្មហង្សមាស ជាច្រើនដួងមកកំដរអារម្មណ៍អ្នកខេត្តត្បូងឃ្មុំ ចំនួន២យប់ជាប់ៗគ្នា។ មុននេះបន្តិច កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ បានធ្វើអោយទស្សនិកជនស្រែកហ៊ោយ៉ាងទ្រហឹង នៅមុខឆាកតន្ត្រីតែម្តង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំ នេះដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំផ្ទួនៗ ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: