ខ្មែរណូត

ស្វែងរក

  • PR

    រំភើបពេញមួយឡាន ពេលបើកគម្រប M-150 ភ្លាម

    BY Khmernote Media September 13, 2020
    រំភើបពេញមួយឡាន ពេលបើកគម្រប M-150 ភ្លាម

    ផ្អើលពេញមួយឡាន នៅពេលធ្វើដំណើរទៅលេងម្តាយនៅឯខេត្តបាត់ដំបងជាមួយបងប្អូន ដោយប្អូនស្រី វ៉ាន់ ថា វ័យ 27 ឆ្នាំ ជាអ្នកលក់ត្រីងៀតម្នាក់នៅផ្សារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដោយលក់មិនសូវដាច់ផងនៅក្នុងពេលជំងឺកូវីដកំពុងរាតត្បាតនេះ ប្អូនស្រី និងស្វាមីក៏បបួលបងប្អូន ទៅលេងម្តាយដែលរស់នៅខេត្តបាត់បង។

    នៅពេលមកដល់ផ្សារថ្មគោល ឈប់រថយន្តទិញទឹកនិងអាហារសម្រាប់ញ៉ាំនៅលើឡាន ក៏ស្រែកផ្អើលពេញមួយឡានព្រោះតែ ប្អូនស្រី វ៉ាន់ ថា បើកគម្របដបភេសជ្ជៈ M-150 ឈ្នះបានទឹកប្រាក់ 5លានរៀល ដែលគ្រានោះ ទាំងប្អូនស្រីផ្ទាល់ និងស្វាមី រួមទាំងបងប្អូននៅក្នុងរថយន្តទាំងអស់គ្នា រំភើបឡើងញ័រដៃញ័រជើងមិនចង់ជឿថាត្រូវពិតមែនទេ។ ប្អូនស្រី វ៉ាន់ ថា រៀបរាប់បន្តដោយសំណើចតិចៗថា ដំបូងឡើយប្តីខ្ញុំជាអ្នកអ៊ុតគម្របដប M-150 ដូចរាល់ដងឲ្យតែពួកខ្ញុំញ៉ាំ រំពេចនោះគាត់ក៏ប្រាប់ខ្ញុំថា យើងឈ្នះរង្វាន់ហើយ ខ្ញុំនិងបងប្អូនថាគាត់និយាយលេង ហើយបងប្អូនក៏តបលេងវិញថា បើត្រូវរង្វាន់មែនចែកគ្នា ប៉ុន្តែដល់ពេលខ្ញុំយកមកពិនិត្យច្បាស់ គឺ ឈ្នះរង្វាន់ដល់ទៅ 5លានរៀល ពិតប្រាកដ។

    នេះជាសំណាងធំ ដែល M-150 បានជួយបន្ធូរការលំបាកសម្រាប់ជីវភាពរបស់គាត់ ហើយគាត់ក៏យកលុយរង្វាន់មួយចំនួនទៅធ្វើបុណ្យនៅវត្តដូចអ្វីដែលគាត់ចង់ធ្វើ ដើម្បីឲ្យកូនស្រីតែម្នាក់របស់គាត់ ដែលមានអាយុ 6ឆ្នាំ មានសុខភាពល្អ ហើយប្អូនស្រីក៏មិនភ្លេចអ្នកមានគុណ ក៏ជូនទឹកប្រាក់មួយចំនួនជូនអ្នកម្តាយផងដែរ។

    ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 1០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ៕

    Share This Post: