នី រតនា និយាយថានៅកំពតលើកមុនមនុស្សច្រើន មកដល់ត្បូងឃ្មុំ ច្រើនជាងមុនទៀត ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018
- June 1, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក នី រតនា បានឡើងច្រៀងចំនួន៥បទជាប់គ្នា នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ធ្វើអោយទស្សនិកជនស្រែកហ៊ោរផងរាំផង។ ក្នុងនោះដែរតារាចម្រៀងរូបនេះបានភ្លាត់មាត់ថា លើកមុនទៅខេត្តកំពត មនុស្សច្រើន ដល់ពេលមកដល់ខេត្តត្បូងឃ្មុំ ច្រើនជាមុនទៀត នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលធ្វើឡើងដើម្បអបអរសាទរស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំនេះ ដោយយប់ស្អែកនឹងមានវត្តមានកំពូលតារាចម្រៀង ជាច្រើនដូចជា កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករណា អ្នកខេត្តត្បូងឃ្មុំ៕
- Share This Post:














