ខ្មែរណូត

ស្វែងរក

  • កីឡា

    ព្រាប សុវត្ថិ កក្រើកខ្លាំងនៅ ស្វាយរៀង ឯកូនប្រុសទាំង៣ល្បីកប់នៅខេត្តត្បូងឃ្មុំ យប់នេះក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018

    BY Khmernote Media June 1, 2018
    ព្រាប សុវត្ថិ កក្រើកខ្លាំងនៅ ស្វាយរៀង ឯកូនប្រុសទាំង៣ល្បីកប់នៅខេត្តត្បូងឃ្មុំ យប់នេះក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018

    តារាចម្រៀងល្បីឈ្មោះ៣នាក់បងប្អូន គឺ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើអោយទស្សនិកជនស្រែកហ៊ោរយ៉ាងខ្លាំង បញ្ជាក់ពីប្រជាប្រិយភាពរបស់លោក មិនចាញ់ឪពុករបស់ខ្លួនឡើយ។ កាលពីសប្តាហ៍មុនលោក ព្រាប សុវត្ថិ បានធ្វើអោយកក្រើកយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តស្វាយរៀង ប៉ុន្តែនៅយប់នេះផ្ទាល់ កូនប្រុសទាំង៣របស់លោកក៏ល្បីកប់ខ្លាំងដែរ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ GANZBERG នៅខេត្តត្បូងឃ្មុំ។

    គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំនេះ ដោយយប់ស្អែកនឹងមានវត្តមានកំពូលតារាចម្រៀង ជាច្រើនដូចជា កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផងដែរ។ កុំភ្លេចណាមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG GOLD MEDAL មានចំនួន 2 ថ្ងៃ ជាប់ៗគ្នា ជួបគ្នាថ្ងៃស្អែកបន្តទៀងនៅទីតាំងដដែល ថ្ងៃ សៅរ៍ ទី 2 មិថុនា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay