ខ្មែរណូត

ស្វែងរក

  • PR

    តោះ! មកស្គាល់ អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥រូបពីធីផត ដែល កញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

    BY Khmernote Media September 14, 2020
    តោះ! មកស្គាល់ អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥រូបពីធីផត ដែល កញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

    ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ ” កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ ” ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករនៅក្នុងកំឡុងពេលនោះផងដែរ ។

    គួរបញ្ចាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី១ ខែមិនា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីអបអរសាទរការលក់ដាច់លេខ១នៅកន្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់រង្វាន់ដល់អតិថិជនដែលគាំទ្រផលិតផលធីផតទាំងពីដើមមក ដោយអតិថិជន នឹងទទួលបាននូវទឹកដោះគោខាប់ធីផត១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកផលិតផលធីផតប្រើប្រាស់រួច(ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់)ចំនួន 24 សន្លឹកមកប្តូរ យើងផ្តល់ធីផតរហូតដល់រាប់ម៉ឺនកំប៉ុងដល់អតិថិជន។ កាន់តែពិសេសអតិថិជនក៏មានឧកាសម្តងទៀតក្នុងការផ្សងសំណាងយករង្វាន់ម៉ូតូ Honda Scoopy I 2020 ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើកសម្បកផលិតផលដែលបានប្តូរខាងលើប៉ុណ្ណោះ។ ពេលនេះយើងបានរកឃើញអ្នកដែលមានសំណាងចាប់ឈ្នោះត្រូវកំឡុងពេល ផ្សាយផ្ទាល់នៅផ្សារទំនើបអ៊ីអនសែនសុខ និងតាមរយះហេ្វសបុកផេក F&N Cambodia, MYTV, Khmerload, កោះសន្តិភាព និង កម្មវិធី 3Fun កាលពីថ្ងៃទី ០៩ ខែ កញ្ញា កន្លងទៅ។

    តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ទាំង ៥ រូប
    ១: ឈ្នោះ ជា យូខេង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
    ២: ឈ្នោះ ប្រូន ចិន្ថា មកពីរាជធានីភ្នំពេញ។
    ៣: ឈ្នោះ ឌី ឃុននាង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
    ៤: ឈ្នោះ មាស ចិន មកពីខេត្តកំពង់ចាម
    ៥: ឈ្នោះ តូវ យូវេង មកពីខេត្តកំពង់ធំ

    ធីផត គឺជាផលិតផលលក់ដាច់លេខ ១ ! ដែលនាំចូលមកពីប្រទេសថៃ ដែលមានគុណភាពខ្ពស់ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាប់ចិត្ត អតិថិជននិយមប្រើសំរាប់ឆុងកាហ្វេ តែបៃតង តែក្រហម ផាសិនទឹកដោះគោ ទឹកក្រឡុក ឬបង្អែមនិងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និងទឹកដោះគោខាប់ធីផតទីបច្របាច់ដែលមានជាច្រើនរសជាតិសំរាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។
    ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រ ផលិតផល ធីផត សូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន សូមអរគុណ៕

    Share This Post: