ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    CDC របស់អាមេរិក នឹងបើកការិយាល័យនៅហាណូយ ដើម្បីចូលរួមផ្នែកសុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍

    BY autoadmin September 14, 2020
    CDC របស់អាមេរិក នឹងបើកការិយាល័យនៅហាណូយ ដើម្បីចូលរួមផ្នែកសុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) នឹងបើកការិយាល័យប្រចាំនៅទីក្រុងហាណូយ ដើម្បីបង្កើនការចូលរួមផ្នែកសុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក (DOS) បានប្រកាសបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីតាមអ៉ីនធឺណេត ជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រៀបចំដោយប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ។ CDC បាននិងកំពុងដឹកនាំការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺ COVID-19 ហើយវាមានការិយាល័យក្នុងតំបន់ជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌានិងឥណ្ឌូនេស៊ី។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសនេះប្រកាន់ជំហរទល់មុខគ្នាជាមួយដៃគូអាស៊ាន ដើម្បីកាត់បន្ថយការរាតត្បាតនាពេលបច្ចុប្បន្ន ហើយក៏ដើម្បីពង្រឹងសមត្ថភាពអាស៊ានក្នុងការការពារ ការរកមើល និងឆ្លើយតបចំពោះការផ្ទុះឡើងនូវវីរុសកូរ៉ូណា និងជំងឺឆ្លងដទៃទៀត។ ដូច្នោះសហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៨៧ លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងរដ្ឋជាសមាជិកអាស៊ាន។

    ការប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីៗ DOS បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានគ្រោងថវិកាចំនួន ១.៥ លានដុល្លារ ដើម្បីគាំទ្រដល់ប្រព័ន្ធសម្របសម្រួលគ្រោះអាសន្នសុខភាពសាធារណៈអាស៊ាន។ USAID ក៏កំពុងវិនិយោគប្រាក់ចំនួន ១៦លានដុល្លារ លើកម្មវិធី One Health Workforce-Next Generation ដើម្បីផ្លាស់ប្តូរកម្លាំងពលកម្មសុខភាពពហុវិស័យ និងជួយប្រទេសអាស៊ានរៀបចំ បង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះភាពអាសន្ននៃសុខភាពសាធារណៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: