អន្តរជាតិ
BREAKING NEWS! លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ ត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រធានបក្សប្រជាធិបតេយ្យ និងរំពឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតក្នុងសភានៅថ្ងៃពុធនេះ
BY autoadmin
September 14, 2020
លេខាធិការខុទ្ទកាល័យជប៉ុនលោក Yoshihide Suga (ស៊ូហ្គា យ៉ូស៊ីហ៊ីដិ) ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party (LDP) ជាមួយនឹងសំឡេងដ៏ច្រើនលើសលុប។ គណបក្សដែលគ្រប់គ្រងអំណាចដោយគ្មានការរំខានចាប់តាំងពីឆ្នាំ១៩៥៥ មួយនេះ នឹងប្រើសំឡេងភាគច្រើននៅក្នុងសភារបស់ខ្លួន ដើម្បីដំឡើងលោក Yoshihide Suga ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតដាច់ដោយឡែកមួយទៀតនៅថ្ងៃពុធនេះ។

បន្ទាប់ពីការតែងតាំងលោក Yoshihide Suga រួចហើយនោះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលបានបម្រើការតាំងពីឆ្នាំ២០១២ និងបានធ្វើឱ្យជប៉ុនមានឈ្មោះលើឆាកអន្តរជាតិជាច្រើនកន្លងមកនេះ នឹងត្រូវអស់តួនាទី ហើយបន្ដមើលថែសុខភាពរបស់គាត់ ខណៈដែលការពិតទៅគាត់លាលែងពីតំណែងទាំងមិនទាន់អស់អាណត្តិនៅឡើយ ដោយសារជំងឺចាស់របស់គាត់បានរើឡើងម្ដងទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg