PR

ម៉ូតូស្ព័រស៊េរីថ្មី GPX DEMON GR200R នាំចូលជាផ្លូវការនៅស្រុកខ្មែរហើយ!

BY
Khmernote Media
September 14, 2020

កាលពីពេលថ្មីៗនេះនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2020 ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធីសម្ពោធម៉ូឌែលម៉ូតូថ្មី GPX Demon GR200R នៅផ្សារទំនើប AEON ម៉ល ភ្នំពេញ ដែលមានភ្ងៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះជាច្រើននាក់។

GPX Demon GR200R ជាម៉ូឌែលថ្មីប្រភេទម៉ូតូស្ព័រទំនើបដែលជាឆន្ទះនៃការប្រណាំង (Full Sport Fairing) ដែលមានម៉ាស៊ីនកំលំាង 200cc ប្រើសាំងសុទ្ធ (4 strokes) ជាមួយប្រព័ន្ធប៊ិចដែលសន្សំសំចៃការស៊ីសាំងខ្ពស់ (GPX Fi) និងជាប្រភេទម៉ូតូអំប្រ៊ីយ៉ាប្រើចង្កឹះលេខ 6វគ្គ។ កង់ទ័រប្រភេទ Full digital LED ជាមួយបច្ចេកវិទ្យាទំនើបមើលទៅឡើងត្រជាក់ភ្នែក។ រីឯហ្វ្រាំងមុខ និងហ្វ្រាំងក្រោយជាប្រភេទហ្វ្រាំងឌីសផ្ដល់សុវត្តិភាពខ្ពស់រាល់ពេលបើកបរ។ ហើយមានប្រព័ន្ធបញ្ជុះកំដៅ Liquid-Cooled រក្សាម៉ាស៊ីនឲ្យត្រជាក់ជានិច្ច។ ម៉ូឌែល GPX Demon GR200R មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ប្រផេះ (Black space, Red fire, and Matt gray)។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាផលិតផលថៃក្នុងស្រុកដែលមានតំណាងចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 7 ប្រទេសជាដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ប្រសិនបើអ្នកកំពុងតែចង់ផ្លាស់ប្តូររបត់ជីវិតថ្មី និង ទាន់សម័យ។ កម្មវិធីខាងលើនេះប្រព្រឹត្តិទៅយ៉ាងរលូនបានក៏ដោយសារតែមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនប្រេងម៉ាស៊ីន Motul។

Share This Post: