អន្តរជាតិ

អ្នកឯកទេសខាងរោគសាស្ត្រហុងកុងម្នាក់អះអាងថា ជំងឺកូវីដ១៩ គឺមនុស្សជាអ្នកបង្កើត ប៉ុន្តែចិនបានលាក់បាំងការពិត

BY
autoadmin
September 14, 2020

អ្នកឯកទេសខាងរោគសាស្ត្រម្នាក់អះអាងថា រដ្ឋាភិបាលចិនបានបិទបាំងការពិតពីការឆ្លងជំងឺ COVID-19 ហើយបាននិយាយថា គាត់នឹងបង្ហាញភស្តុតាងវិទ្យាសាស្ត្រដែលនឹងបញ្ជាក់ថា វីរុសកូរ៉ូណានេះត្រូវបានបង្កើតឡើងដោយមនុស្ស។ អ្នកស្រីវេជ្ជបណ្ឌិត Li-Meng Yan អ្នកជំនាញខាងវិសាណូសាស្ដ្រនិងភាពស៊ាំ នៅសាលាសុខភាពសាធារណៈហុងកុងបានអះអាងថា ទីក្រុងប៉េកាំងបានដឹងអំពីមេរោគនេះ តាំងតែពីមុនពេលមានរបាយការណ៍លេចចេញមកទៅទៀត។ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីហុងកុង ដោយខ្លាចថាជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់ ហើយទើបតែបានបង្ហាញខ្លួនលើកម្មវិធី Loose Women ពីទីតាំងសម្ងាត់មួយ ដោយបង្ហាញថា រដ្ឋាភិបាលចិនបានលុបរាល់ព័ត៌មានរបស់គាត់ចេញពីមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាល។

អ្នកស្រីវេជ្ជបណ្ឌិតបាននិយាយថា របាយការណ៍ដែលថា COVID-19 មានដើមកំណើតនៅផ្សារសាច់ឆៅមួយក្នុងទីក្រុង Wuhan គឺគ្រាន់តែជាឆាកល្ខោន ព្រោះវាមិនមែនកើតឡើងដោយធម្មជាតិទេ ហើយគាត់មានគម្រោងចេញផ្សាយនូវរបាយការណ៍ ដែលថាវីរុសនេះគឺមនុស្សជាអ្នកបង្កើត។ នៅពេលគេសួរថាតើវីរុសនេះចេញពីណា? គាត់ឆ្លើយថា វាចេញពីមន្ទីរពិសោធន៍នៅ Wuhan ផ្ទាល់តែម្ដង។ គាត់បាននិយាយថា រដ្ឋាភិបាលចិនលុបចោលរាល់ព័ត៌មានរបស់គាត់ ហើយបានប្រាប់ប្រជាជនឱ្យផ្សព្វផ្សាយពាក្យចចាមអារាមថា គាត់ជាមនុស្សកុហក ហើយនឹងព្យាយាមគ្រប់គ្រងក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកស្រី។ កន្លែងដែលអ្នកស្រីធ្លាប់ធ្វើការនោះជាមជ្ឈមណ្ឌលឈានមុខគេមួយក្នុងពិភពលោកសម្រាប់ស្រាវជ្រាវជំងឺឆ្លង ហើយក៏ជាផ្នែកមួយនៃបណ្ដាញរបស់ WHO ផងដែរ។

អ្នកស្រីវេជ្ជបណ្ឌិតបាននិយាយថា គាត់គឺជាអ្នកវិទ្យាសាស្ត្រដំបូងគេដែលសិក្សាអំពីមេរោគថ្មី ដែលត្រូវគេស្គាល់ថាជា COVID-19 ហើយនៅចុងខែធ្នូ ឆ្នាំ២០១៩ គាត់ត្រូវបានប្រធាននៅសាកលវិទ្យាល័យស្នើឱ្យសិក្សាពីករណីចម្លែកនៃករណីថ្មីមួយ ដែលដូចនឹង SARS ដែលកំពុងផ្ទុះឡើងនៅចិនដីគោក។ តាមរយៈទំនាក់ទំនងវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្ររបស់គាត់ គាត់បានដឹងពីចេតនាលាក់បាំងនេះ ប៉ុន្តែភស្តុតាងអំពីការចម្លងមនុស្សទៅមនុស្ស និងការអះអាងថា ទីក្រុងប៉េកាំងបានបំភ្លៃព័ត៌មានលម្អិតនៃប្រភពដើមនៃវីរុសនេះ ត្រូវបានគេមើលរំលង។

វេជ្ជបណ្ឌិត Li-Meng Yan បាននិយាយថា៖«ខ្ញុំជាវេជ្ជបណ្ឌិត និង PHD។ ខ្ញុំធ្វើការជាមួយអ្នកជំនាញកំពូលៗនៅលើពិភពលោក ហើយដោយសារតែខ្ញុំមានសញ្ញាបត្រ ២ ពីប្រទេសចិនដីគោក ខ្ញុំគឺជាអ្នកដែលត្រូវបានចាត់ឱ្យធ្វើការស៊ើបអង្កេតសម្ងាត់អំពីជំងឺរលាកសួតថ្មីនៅក្នុងទីក្រុង Wuhan ។ គាត់បន្ថែមថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេត អ្វីដែលគាត់បានរកឃើញ គាត់បានរាយការណ៍ទៅថ្នាក់លើ ប៉ុន្តែមិនមានការឆ្លើយតបទេ ពីព្រោះមនុស្សគ្រប់គ្នាមានការព្រួយបារម្ភពីសុវត្ថិភាព។ ដូច្នេះហើយភ្លាមៗនោះគាត់មិនបាននិយាយពីវានោះទេ ទើបតែពេលនេះគាត់សម្រេចនឹងប្រាប់គ្រប់គ្នា ហើយត្រៀមបង្ហាញរបាយការណ៍ទាំងនោះ ដើម្បីកុំឱ្យមានការស្ដាយក្រោយនៅថ្ងៃមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: