ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកហាមឃាត់ទំនិញរបស់ប្រទេសចិនមួយចំនួន ជុំវិញបញ្ហាកម្លាំងពលកម្មដោយបង្ខំទៅលើជនជាតិភាគតិចអ៊ួយហ្គួរ

    BY autoadmin September 15, 2020
    សហរដ្ឋអាមេរិកហាមឃាត់ទំនិញរបស់ប្រទេសចិនមួយចំនួន ជុំវិញបញ្ហាកម្លាំងពលកម្មដោយបង្ខំទៅលើជនជាតិភាគតិចអ៊ួយហ្គួរ

    រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហាមឃាត់ការនាំចូលផលិតផលចិនមួយចំនួន ដែលខ្លួននិយាយថា ជាផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ។ នាយកដ្ឋានសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទដោយនិយាយថា ទំនិញហាមឃាត់ត្រូវបានផលិតជាមួយនឹង «កម្លាំងពលកម្មដោយបង្ខំដែលគាំទ្រដោយរដ្ឋ» នៅក្នុងតំបន់ស្វយ័ត ស៊ីនជាំងអ៊ួយហ្គួរ របស់ប្រទេសចិន។ ផលិតផលរួមមាន៖ សម្លៀកបំពាក់ កប្បាស និងគ្រឿងកុំព្យូទ័រ។

    នាយកដ្ឋាននិយាយថា របស់របរមួយចំនួនត្រូវបានផលិតឡើងតាមអ្វីដែលរដ្ឋាភិបាលចិនហៅថា ជំរំអប់រំឡើងវិញសម្រាប់ជនជាតិភាគតិចអ៊ួយហ្គួរ។ ប៉ុន្តែជនជាតិអ៊ួយហ្គួរមួយចំនួនត្រូវបានគេជឿថា ត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅឯកន្លែងបែបនោះ។

    រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋបាល ត្រាំ បានដឹកនាំពិភពលោក ក្នុងការយកចិត្តទុកដាក់ចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់គណបក្សកុម្មុយនិស្តចិននៅស៊ីនជាំង ហើយយើងបានចាត់វិធានការដើម្បីគាំទ្រវោហារសាស្ត្ររបស់យើង»។ កាលពីសប្តាហ៍មុននាយកដ្ឋានរបស់គាត់ក៏បានបង្កើតគេហទំព័រមួយ ដែលមានចំណងជើងថា «ការរំលោភសិទ្ធិមនុស្សរបស់បក្សកុម្មុយនីស្តចិននៅស៊ីនជាំង» គេហទំព័រនោះបានរិះគន់សកម្មភាព និងគោលនយោបាយរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: