ចោរសម័យកូវីដ មុនធ្វើសកម្មភាពប្លន់ក៏ត្រូវលាងដៃជាមួយទឹកអាកុលយ៉ាងត្រឹមត្រូវដែរ (មានវីដេអូ)
ឥណ្ឌា៖ មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ ការពាក់ម៉ាស់និងលាងដៃជាមួយទឹកអាកុលគឺជារឿងចាំបាច់បំផុតដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តនៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ ១៩។ ជាក់ស្តែងសូម្បីតែចោរប្លន់មួយក្រុមក៏ត្រូវបានគេប្រទះឃើញពាក់ម៉ាស់យ៉ាងខ្ជាប់ខ្ជួននិងលាងដៃជាមួយទឹកអាកុលយ៉ាងត្រឹមត្រូវទៀតផង មុននឹងពួកគេដកកាំភ្លើងមកប្លន់នៅក្នុងហាងមាសមួយកន្លែង។

បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ខណៈសកម្មភាពទាំងស្រុងរបស់ក្រុមចោរត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនិងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ប្រភពខាងលើបានបន្តថា ក្រុមចោរបានប្លន់យកប្រាក់ចន្លោះពី ៣០ ០០០-៤០ ០០០ រូពី (៤០៨-៥៤៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការមួយចំនួនដែលមានតម្លៃសរុបប្រមាណជា ៥៤ ៧៦០ ដុល្លារអាមេរិក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

In Aligarh , then men rob a jewellery shop following full ‘covid protocol’ – walk in wearing masks , get hands sanitised and then whip out a gun and rob the establishment ! @aligarhpolice have promised swift action … pic.twitter.com/hTOREmEg2W
— Alok Pandey (@alok_pandey) September 11, 2020
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz