ក្រុម មយូរ៉ាហ្គោល FC ឡើងទៅប៉ះក្រុម Sisophon FC នៅវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ចំណែកឯក្រុម យុវជននាឋអាស៊ី និង យុវជនទួលតាឯក ត្រលប់ទៅផ្ទះវិញដោយក្ដីអស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់
- June 4, 2018
ការប្រកួតរវាងក្រុម មយូរ៉ាហ្គោល FC និងក្រុម យុវជនទួលតាឯក នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បានបញ្ចប់ដោយក្រុម មយូរ៉ាហ្គោល FC លត់ក្រុម យុវជនទួលតាឯកដែលជាក្រុមលេខមួយប្រចាំខេត្តបាត់ដំបងដោយលទ្ធផល 7-3។

ការប្រកួតរបស់ក្រុមទាំងពីរក្រោមអ្នកចូលរួមទស្សនាមិនតិចជាង 200នាក់ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះពិតជាល្អមើលខ្លាំង ដោយក្រុមទាំងពីរលេងដោយទំនុកចិត្តនិងយុទ្ធសាស្រ្ដរៀងៗខ្លួន។ ទំរង់លេងរបស់ក្រុមទាំងពីរគឺលេងចាំវាយឆ្មក់ដណ្ដើមបាល់សម្រុកវាយបកលឿនៗធ្វើអោយការប្រកួតនេះពិតជាជក់ចិត្ត។ ក្រុមទាំងពីរនេះគឺជាក្រុមខ្លាំងហើយគ្មានក្រុមមួយណាចង់ចាញ់ទេនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះព្រោះក្រុមដែលដាក់ឈ្មោះចូលរួមប្រកួតនេះសុទ្ធតែប្ដេជ្ញាចង់បានពានរង្វាន់គ្រប់ៗគ្នា។
ក្រុម មយូរ៉ាហ្គោល FC គឺជាក្រុមចំណូលថ្មីនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះប៉ុន្ដែក្រុមមួយនេះមានទំរង់ល្អខ្លាំងមិនចាញ់ក្រុមខ្លាំងដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំនោះទេ។ ចំណែកឯក្រុម យុវជនទួលតាឯក គឺជាក្រុមលេខមួយប្រចាំខេត្តបាត់ដំបងនៅក្នុងវគ្គជម្រុះតំបន់បាត់ដំបងនិងវគ្គ 48 ក្រុម ក្រុម យុវជនទួលតាឯក ក៏មានទំរង់លេងល្អដូចគ្នា។ ចូលមកដល់ការប្រកួតកាលពីម្សិលមិញក្រុមទាំងពីរប៉ះគ្នាធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដងដោយអ្នកគាំទ្រជាច្រើនមិនហ៊ានចាកចេញពីកន្លែងអង្គុយឡើយព្រោះការប្រកួតគូរនេះលេងដោយបច្ចេកទេសធ្វើអោយការប្រកួតកាន់តែល្អ។ ប៉ុន្ដែក្រុមទាំងពីរមានតែក្រុម មយូរ៉ាហ្គោល FC តែប៉ុណ្ណោះដែលមានសិទ្ធបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈដែលក្រុម យុវជនទួលតាឯក ត្រូវត្រលប់ទៅផ្ទះវិញ។ បញ្ចប់ការប្រកួតក្រុម មយូរ៉ាហ្គោល FC យកឈ្នះក្រុម យុវជនទួលតាឯក ដោយលទ្ធផល 7-3។
បុត្រ
- Share This Post:






