ប្រធានសហព័ន្ធបាល់ទាត់ប៉ាឡេស្ទីនអំពាវនាវឲ្យអ្នកគាំទ្រ Messi ក្នុងប្រទេសទាំងអស់ដុតអាវនិងរូបថត Messi ចោល ក្រោយពេលប្រទេសអាហ្សង់ទីនគ្រោងនឹងធ្វើការប្រកួតមិត្តភាពជាមួយនឹងប្រទេសអ៊ីស្រាអែល
- June 4, 2018
អ្នកគាំទ្ររបស់ប្រទេសប៉ាឡេស្ទីនទាំងអស់គួរតែដុតបំផ្លាញរូបថតនិងអាវរបស់ខ្សែប្រយុទ្ធ Lionel Messi ប្រសិនបើប្រទេសអាហ្សង់ទីនសម្រេចចិត្តប្រកួតមិត្តភាពជាមួយនឹងប្រទេសអ៊ីស្រាអែល នេះយោងតាមសម្ដីរបស់លោក Jibril Rajoub ដែលជាប្រធានសហព័ន្ធបាល់ទាត់ប្រទេសប៉ាឡេស្ទីន។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli បានសម្រេចជ្រើសរើសយកប្រទេសអ៊ីស្រាអែលមកប្រកួតមិត្តភាពនៅក្នុងទីក្រុង Jerusalem នៅក្នុងថ្ងៃសៅរ៍សប្ដាហ៍នេះដែលជាប្រកួតមិត្តភាពចុងក្រោយរបស់អាហ្សង់ទីនមុនការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 2018 នៅប្រទេសរុស្សីមកដល់។
ប៉ុន្ដែកាលពីពេលថ្មីៗនេះប្រធានសហព័ន្ធបាល់ទាត់ប្រទេសប៉ាឡេស្ទីនលោក Jibril Rajoub បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថា៖ យកប្រកួតមិត្តភាពជាមួយនឹងប្រទេសអាហ្សង់ទីនជាឧបករណ៍នយោបាយ ហើយបានអំពាវនាវអោយអ្នកគាំទ្រខ្សែប្រយុទ្ធ Lionel Messi ក្នុងប្រទេសប៉ាឡេស្ទីនដុតបំផ្លាញរូបថតនិងអាវរបស់ខ្សែប្រយុទ្ធ Lionel Messi ចោលដើម្បីទុកជាការព្រមាន ហើយពួកយើងនឹងសង្ឃឹមថា Messi នឹងមកចូលរួមការប្រកួតមិត្តភាពនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






