ខ្មែរណូត

ស្វែងរក

  • កីឡា

    ខឹងចិត្ត Karius ធ្វើឲ្យ Liverpool ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champion League! បោះទុន 90លានអឺរ៉ូ ចាំទិញ Oblak ពី AT Madrid ពង្រឹងអ្នកចាំទីឡើងវិញ

    BY Khmernote Media June 4, 2018
    ខឹងចិត្ត Karius ធ្វើឲ្យ Liverpool ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champion League! បោះទុន 90លានអឺរ៉ូ ចាំទិញ Oblak ពី AT Madrid ពង្រឹងអ្នកចាំទីឡើងវិញ

    ក្លឹបហង្សក្រហម Liverpool កំពុងបង្កើនការខិតខំរបស់ពួកគេដើម្បីប្រជែងដណ្ដើមអ្នកចាំទី Jan-Oblak ពីក្លឹប Atletico Madrid ហើយក្លឹបហង្សក្រហម Liverpool គ្រោងនឹងដាក់សំណើរសុំដេញថ្លៃ Oblak នៅក្នុងតម្លៃ 90លានអឺរ៉ូ នេះយោងតាមការសចុះផ្សាយរបស់សារពត៌មាន Don Balon។

    ក្លឹបហង្សក្រហម Liverpool ពេលនេះកំពុងតែជួបបញ្ហាលំបាកខ្វះអ្នកចាំទី ក្រោយពេលលោក Jurgen Klopp អស់ទំនុកចិត្តនិងខកចិត្តលើអ្នកចាំទី Loris Karius ដែលធ្វើអោយរបូតគ្រាប់បាល់ 2 គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ អ្នកចាំទី Jan Oblak ត្រូវបានគេរំពឹងទុកថាគឺជាជម្រើសដ៏ល្អក្នុងការជំនួសដំណែងអ្នកចាំទី Loris Karius ដែលក្នុងរដូវកាលក្រោយ។

    អ្នកចាំទី Jan Oblak កំពុងក្លាយជាគោលដៅដ៏ធំរបស់ក្លឹបហង្សក្រហម Liverpool ខណៈដែលក្លឹបហង្សក្រហម Liverpool គ្រោងនឹងចំណាយទុនដល់ទៅ 90លានអឺរ៉ូ ក្នុងការប្រជែងដេញថ្លៃដណ្ដើមអ្នកចាំទីរូបនេះ។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay