អន្តរជាតិ

អាជ្ញាធរខេត្តមួយរបស់វៀតណាម កំពុងព្រមានពលរដ្ឋពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

BY
autoadmin
September 22, 2020

អាជ្ញាធរក្នុងខេត្តខាញ់ហរ (Khanh Hoa) ភាគខាងត្បូងនៃប្រទេសវៀតណាមបានកត់សម្គាល់ថា ខេត្តមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ចេញពីកន្លែងចិញ្ចឹមជ្រូករបស់អ្នកស្រុក។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរកឃើញនៅក្នុងហ្វូងសត្វចំនួន ២៤ក្បាល ដែលជាកម្មសិទ្ធិរបស់អ្នកភូមិម្នាក់ នៅសង្កាត់ភឿកដុង នៃទីក្រុងញ៉ាត្រាង។ មន្ទីរបសុសត្វ និងបសុព្យាបាលខេត្ត ក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យដែរថា សំណាកធ្វើតេស្តចំនួន ៣ ដែលប្រមូលបានពីហ្វូងសត្វ មានភាពវិជ្ជមានចំពោះជំងឺប៉េសត្តជ្រូកអាហ្វ្រិក។

អាជ្ញាធរមូលដ្ឋានបានពិនិត្យមើលហ្វូងជ្រូកអ្នកស្រុកម្នាក់នោះកាលពីថ្ងៃ ទី១៥ ខែកញ្ញា ហើយបានកត់សម្គាល់ឃើញថា មានជ្រូកចំនួន ៣ក្បាល កំពុងបង្ហាញរោគសញ្ញានៃជំងឺនេះ ដែលរោគសញ្ញាមានដូចជា៖ ឬសដូងបាត ជំងឺពងបែកលើស្បែក ហើមកូនកណ្តុរ។ ពួកគេបានប្រមូលសំណាកសម្រាប់ការធ្វើតេស្តទៅមន្ទីរពិសោធន៍ និងបានបោះចោលសត្វទាំង ៣ ក្បាលនោះ។ ក្រោយមកគណៈកម្មាធិការប្រជាជននៅសង្កាត់ភឿកដុង បានស្នើសុំអ្នកស្រុកម្នាក់នោះឱ្យត្រួតពិនិត្យស្ថានភាពរបស់សត្វជ្រូកដែលនៅសេសសល់របស់គាត់។ ប៉ុន្តែបុរសនោះមិនបានគោរពតាមបទប្បញ្ញត្តិស្តីពីការការពារជំងឺនោះទេ ហើយផ្ទុយទៅវិញបានលក់ជ្រូករបស់គាត់ទាំងអស់ ដោយមិនរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: