អន្តរជាតិ

ទីក្រុងប៉េកាំងទំនងមិនយល់ព្រមលើកិច្ចព្រមព្រៀងរបស់ ByteDance ជាមួយ Oracle និង Walmart នោះទេ

BY
autoadmin
September 22, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី២២​ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ByteDance របស់ចិន ជាមួយក្រុមហ៊ុន Oracle Corp ORCL.N និងក្រុមហ៊ុន Walmart Inc WMT.N អំពីអនាគតនៃកម្មវិធី TikTok សម្រាប់ប្រតិបត្តិការនៅសហដ្ឋអាមេរិក ទំនងមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិននោះឡើយ។ ក្នុងនោះការសែត Global Times របស់ចិនបានហៅកិច្ចព្រមព្រៀងនេះថា ជាការធ្វើទុក្ខបុកម្នេញ និងគំនិតអាក្រក់ ដែលប៉ះពាល់ដល់សន្តិសុខ ផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន។

រំលឹកដែរថា ByteDance បាននិយាយថា ខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅអាមេរិក TikTok Global ដែលជាកម្មសិទ្ធិក្រោម Oracle និង Walmart ។ អ្វីដែលសំខាន់ជាងនេះក្រុមប្រឹក្សារបស់ TikTok Global ត្រូវតែជាជនជាតិអាមេរិកភាគច្រើន ដែលមានន័យថា ៤​នាក់ ក្នុងចំណោមមេធំទាំង ៥ ត្រូវតែជាជនជាតិអាមេរិក​ ដើម្បីបញ្ចៀសការហាមឃាត់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជុំវិញកង្វល់សន្តិសុខជាតិ។ កិច្ចព្រមព្រៀងនេះមានន័យថា Oracle និង Walmart នឹងក្លាយជាម្ចាស់ចំណែក ២០%​ នៃក្រុមហ៊ុន TikTok Global ប៉ុន្តែវាអាចដំណើរការពេញលេញទៅបាន លុះត្រាតែប្រទេសចិនយល់ព្រមលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែវាមិនទំនងថា ប្រទេសចិននឹងយល់ស្របនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: