ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនអះអាងថាប្រទេសខ្លួននឹងមានវ៉ាក់សាំងជំងឺកូវីដ ១៩ ត្រឹមត្រីមាសទី ២ ក្នុងឆ្នាំ ២០២១

    BY autoadmin September 23, 2020
    ហ្វីលីពីនអះអាងថាប្រទេសខ្លួននឹងមានវ៉ាក់សាំងជំងឺកូវីដ ១៩ ត្រឹមត្រីមាសទី ២ ក្នុងឆ្នាំ ២០២១

    ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា ការបញ្ជាទិញនិងចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងត្រូវធ្វើឡើងនៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០២១ ខាងមុខនេះហើយ បន្ទាប់ពីមានការពន្យាពេលជាច្រើនដងមក។ បើតាមលោក​ Maria Rosario Vergeire ដែលជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបានអះអាងថា ការបរិច្ឆេទខាងលើនេះគឺជាពេលវេលាជាក់លាក់និងពិតប្រាកដមួយ ដោយវ៉ាក់សាំងនឹងត្រូវឆ្លងកាត់ដំណាក់ការចុះឈ្មោះក្នុងបញ្ជីនិងក្រោយមកគឺដំណាក់កាលព្យាបាលសាកល្បងជាច្រើនខែទៀត។

    អនុរដ្ឋលេខាធិការរូបនេះ​បានបន្តថា ខណៈពេលនេះហ្វីលីពីនកំពុងតែរង់ចាំលទ្ធផលនៃការត្រួតពិនិត្យការព្យាបាលសាកល្បងពីគ្លីនិក Sputnik V របស់ប្រទេសរុស្សីជាមុនសិន មុននឹងផ្តើមអនុវត្តដំណាក់កាលខាងលើនេះ។ គួរបញ្ជាក់ជូនថា ហ្វីលីពីនគឺជាប្រទេសដែលមានអ្នកជំងឺកូវីដ ១៩ ច្រើនជាងគេលំដាប់ទី ១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបើគិតត្រឹមពេលចុះផ្សាយអត្ថបទនេះហ្វីលីពីនមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ២៩០ ១៩០ ករណី និងមានអ្នកស្លាប់ចំនួន ៤ ៩៩៩ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

     

    Share This Post: