ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់ត្រីបាឡែន ៩០ក្បាល បានស្លាប់ និងរាប់រយក្បាលទៀតបានជាប់គាំង នៅឆ្នេរតាសម៉ានីរបស់អូស្ត្រាលី

    BY autoadmin September 22, 2020
    យ៉ាងហោចណាស់ត្រីបាឡែន ៩០ក្បាល បានស្លាប់ និងរាប់រយក្បាលទៀតបានជាប់គាំង នៅឆ្នេរតាសម៉ានីរបស់អូស្ត្រាលី

    យ៉ាងហោចណាស់ត្រីបាឡែនចំនួន ៩០ ក្នុងចំណោម ២៧០ក្បាល បានស្លាប់ និងជាប់គាំង នៅលើឆ្នេរសមុទ្រនៃរដ្ឋតាសម៉ានី របស់ប្រទេសអូស្ត្រាលី ហើយអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងមានត្រីបាឡែនផ្សេងទៀតស្លាប់ជាបន្តបន្ទាប់។ ហ្វូងត្រីបាឡែនរាប់រយក្បាលទាំងនេះ ត្រូវបានគេរកឃើញនៅជាប់គាំងក្នុងទឹករាក់ នៅឯឆ្នេរខាងលិចរបស់កោះកាលពីថ្ងៃច័ន្ទ លុះដល់ពេលល្ងាចថ្ងៃដដែល ក្រុមអ្នកសង្គ្រោះក៏បានមកដល់ ហើយបានចុះសង្គ្រោះភ្លាមៗ។ គិតមកទល់ពេលនេះក្រុមអ្នកសង្គ្រោះបានជួយរំដោះត្រីបាឡែនបានចំនួន ២៥ក្បាល និងបានលែងវាចូលទៅក្នុងសមុទ្រវិញហើយ។

    ក្រុមអ្នកសង្គ្រោះមានគ្នា ៤០នាក់ ដោយមានប្រើឧបករណ៍ដើម្បីរុញត្រីបាឡែនពីតំបន់ទឹករាក់ចូលទៅក្នុងទឹកជ្រៅវិញ ហើយពួកគេក៏កំពុងរំដោះបានត្រីបាឡែនមួយចំនួនផងដែរ។ ពួកគេសង្ឃឹមនឹងបញ្ចប់ការសង្គ្រោះនេះឱ្យបានឆាប់បំផុត ដោយសារថាជាធម្មតាពួកគេសង្គ្រោះសត្វសមុទ្រដែលជាប់គាំងលើឆ្នេរ ប៉ុន្តែករណីនេះគឺហ្វូងត្រីបាឡែនគ្រាន់តែជាប់នៅក្នុងទឹករាក់។ អ្នកជីវវិទូសមុទ្រនិយាយថា បេសកកម្មជួយសង្គ្រោះទំនងជាចំណាយពេលច្រើនថ្ងៃ ហើយករណីបែបនេះគឺមានធម្មតានៅក្នុងតំបន់នេះ គ្រាន់តែលើកនេះគឺមានត្រីបាឡែនជាប់គាំងក្នុងចំនួនច្រើន។ គួរឱ្យដឹងដែរថា រដ្ឋតាសម៉ានីបានកត់ត្រាការជាប់គាំងដ៏ធំមួយកាលពីឆ្នាំ២០០៩ ដែលកាលនោះពាក់ព័ន្ធនឹងត្រីបាឡែនប្រហែល ២០០ក្បាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: