ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! រកឃើញស្រោមអនាម័យ មួយទឹកៗដែលគេប្រើរួច ជាង៣២ម៉ឺនស្រោម ត្រូវបានគេយកទៅកែច្នៃ ដើម្បីដាក់លក់ឡើងវិញ

    BY autoadmin September 23, 2020
    ញាក់សាច់! រកឃើញស្រោមអនាម័យ មួយទឹកៗដែលគេប្រើរួច ជាង៣២ម៉ឺនស្រោម ត្រូវបានគេយកទៅកែច្នៃ ដើម្បីដាក់លក់ឡើងវិញ

    វៀតណាម៖ យោងតាមសារព័ត៌មាន Baobacgiang ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កម្លាំងជំនាញនៃខេត្ត Bình Dương បានចុះឆែកឆេររកឃើញផ្ទះកែច្នៃមួយ ដែលធ្វើការកែច្នៃស្រោមអនាម័យចាស់ៗប្រើរួច ប្រមាណជា ៣២៤,០០០ស្រោម។ ក្នុងនោះនាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្តបានជូនដំណឹងថា ទីតាំងបានកែឆ្នៃស្រោមអនាម័យដែលគេប្រើរួច ដោយគ្មានការវេចខ្ចប់ ឬស្លាកសញ្ញាត្រឹមត្រូវនោះទេ។ នាយកដ្ឋានក៏បានឱ្យដឹងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមការងារគ្រប់គ្រងទីផ្សារលេខ៤ បានសម្របសម្រួលជាមួយប៉ូលីសក្នុងតំបន់ ហើយបានចុះត្រួតពិនិត្យផ្ទះកែច្នៃមួយនោះ ដែលមានទីតាំងស្ថិតនៅក្រុម៤ ផ្លូវ DX១២ សង្កាត់ Tân Vĩnh Hiệp ទីប្រជុំជន Tan Uyen នៃខេត្ត Binh Duong ។

    ម្ចាស់ទីតាំងត្រូវបានគេដឹងថា ជាស្រ្តីមានអាយុ ៣៣ឆ្នាំ មកពីខេត្ត Nghe An ហើយតែងតែប្រមូលស្រោមអនាម័យគេប្រើប្រាស់រួច យកមកកែឆ្នៃដោយគ្មានការវេចខ្ចប់ និងម៉ាកសញ្ញាត្រឹមត្រូវនោះទេ។ ស្ត្រីម្នាក់នោះបានសារភាពថា ស្រោមអនាម័យរបស់គាត់ គឺទិញមកពីគេដោយមិនដឹងប្រភពនោះទេ ហើយរៀងរាល់ដើមខែគាត់នឹងប្រមូលពួកវាមកធ្វើការកែច្នៃ និងលក់វាបន្ដទៀត។ នៅក្នុងការចុះឆែកឆេរនេះទីតាំងនេះ ក្រុមមន្ត្រី និងប៉ូលីស បានរឹបអូសបានស្រោមអនាម័យសរុបចំនួន ៣២៤,០០០ ដែលស្មើនឹង ៣៦០គីឡូក្រាម ហើយបានបញ្ជូនវាទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវរកប្រភពរបស់ស្រោមបន្ដទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Baobacgiang

    Share This Post: