អ្នកដំណើរដែលចូលប្រទេសវៀតណាម នឹងត្រូវចំណាយថ្លៃធ្វើចត្តាឡីស័ក និងតេស្ដរកជំងឺកូវីដ១៩ ដោយខ្លួនឯងទាំងអស់
យោងតាមការដកស្រង់សម្តីរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជនបរទេសណាដែលមកដល់ប្រទេសវៀតណាមច្រើនជាង ១៤ថ្ងៃ នឹងត្រូវចំណាយលើការធ្វើតេស្ត និងការដាក់ដាច់ដោយឡែក ដែលមានតម្លៃប្រមាណ ១២០,០០០ ដុង (៥.១៧ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ល័ក្ខខ័ណ្ឌនេះនឹងអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត បុគ្គលិកនៃអង្គការអន្តរជាតិ អ្នកជំនាញ អ្នកគ្រប់គ្រង កម្មករជំនាញ វិនិយោគិន និស្សិត និងសាច់ញាតិវៀតណាម។ ទោះបីអ្នកទេសចរមានសំបុត្របញ្ជាក់ថាគ្មាជំងឺ COVID-19 មុនពេលឡើងយន្តហោះក៏ដោយ ក៏នឹងត្រូវតេស្ដរកមេរោគ COVID-19 តាមវិធីសាស្ត្រ PCR ចំនួន ២ដង (real time) ថែមទៀតផងដែរ នៅពេលមកដល់វៀតណាម។

ការតេស្ដដោយវិធីសាស្ត្រ PCR ម្ដងមានតម្លៃប្រមាណ ៣១.៦ ដុល្លារ។ លទ្ធផលនឹងចេញមកពេលក្រោយ ហើយពួកគេនឹងត្រូវធ្វើតេស្ដម្ដងទៀតនៅ ៦ថ្ងៃបន្ទាប់។ នៅពេលអ្នកដំណើរដែលចូលមកដល់វៀតណាមរកឃើញថា មានជំងឺ COVID-19 ពួកគេត្រូវតែទទួលការព្យាបាលពីមន្ទីរពេទ្យ ប៉ុន្តែប្រសិនបើអ្នកដំណើរដែលចូលមកបានតេស្ដអវិជ្ជមាន ២ដង ពួកគេត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ ជាមុនសិន។ អ្នកទេសចរអន្តរជាតិដែលជ្រើសរើសស្នាក់នៅកន្លែងដាច់ដោយឡែករបស់រដ្ឋាភិបាល តម្រូវឱ្យបង់ប្រាក់យ៉ាងហោចណាស់ចំនួន ១២០,០០០ ដុង (៥.១៧ដុល្លារ) ក្នុងមួយថ្ងៃ ហើយពួកគេត្រូវតែជ្រើសរើសកន្លែងនៅដាច់ដោយឡែកមុនពេលចូលមកប្រទេសវៀតណាម៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider