ខ្មែរណូត

ស្វែងរក

  • កីឡា

    ប្រវត្តិប្រទេសទាំង21 ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup គិតពីឆ្នាំ 1930-2018 ក្នុងនោះមានប្រទេសក្នុងទ្វីបអាស៊ីយើងផងដែរ

    BY Khmernote Media June 5, 2018
    ប្រវត្តិប្រទេសទាំង21 ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup គិតពីឆ្នាំ 1930-2018 ក្នុងនោះមានប្រទេសក្នុងទ្វីបអាស៊ីយើងផងដែរ

    ព្រឹតិ្តការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីនេះគឺជាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup លើកទី 21 ហើយនៅក្នុងប្រវិត្តសាស្រ្ដបាល់ទាត់ហើយការប្រកួតនេះគឺរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា Fifa។

    ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup គឺជាការប្រកួតដ៏អស្ចារ្យដែលគ្រប់ជាតិសាសន៍នៅក្នុងពិភពលោកចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ ហើយការប្រកួតនេះគឺកើតឡើងនៅក្នុងរយៈពេល 4 ឆ្នាំម្ដង។ ព្រឹឹតិ្តការណ៍បាល់ទាត់ពិភពលោក Fifa World Cup នេះកើតឡើងដំបូងនៅក្នុងឆ្នាំ 1930 ដែលពេលនោះប្រទេសអ៊ុយរូហ្គាយធ្វើជាម្ចាស់ផ្ទះនិងជាពេលដែលប្រទេសអ៊ុយរូហ្គាយក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Fifa World Cup លើកដំបូងផងដែរ។

    តោះទៅមើលប្រទេសទាំង 21 ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup គិតមកដល់ឆ្នាំ 2018 នេះទាំងអស់គ្នា។

    1. ប្រទេស អ៊ុយរូហ្គាយ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1930។
    2. ប្រទេស អ៊ីតាលី ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1934។
    3. ប្រទេស បារាំង ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1938។
    4. នៅក្នុងឆ្នាំ 1942 និងឆ្នាំ 1946 ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ត្រូវបានលុបចោលដោយសារតែសង្រ្គាមលោកលើកទី 2។
    5. ប្រទេស ប្រេស៊ីល ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1950។
    6. ប្រទេស ស្វីស ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1954។
    7. ប្រទេស ស៊ុយអែត ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1958។
    8. ប្រទេស ឈីលី ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1962។
    9. ចក្រភព អង់គ្លេស ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1966។
    10. ប្រទេស មិុកសិុក ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1970។
    11. ប្រទេស អាឡឺម៉ង់ខាងលិច ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1974។
    12. ប្រទេស អាហ្សង់ទីន ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1978។
    13. ប្រទេស អេស្ប៉ាញ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1982។
    14. ប្រទេស មិុកសិុក ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1986។
    15. ប្រទេស អ៊ីតាលី ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1990។
    16. សហរដ្ឋអាមេរិក ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1994។
    17. ប្រទេស បារាំង ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 1998។
    18. ប្រទេស ជប៉ុននិងកូរ៉េខាងត្បូង ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 2002។
    19. ប្រទេស អាឡឺម៉ង់ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 2006។
    20. ប្រទេស អាហ្វ្រិកខាងត្បូង ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 2010។
    21. ប្រទេស ប្រេស៊ីល ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 2014។
    22. និងចុងក្រោយប្រទេស រុស្សី ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ 2018។

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay