ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងហាណូយរបស់វៀតណាមគ្រោងចេញសេចក្ដីព្រាងច្បាប់ ហាមឃាត់មិនឱ្យមានការបណ្ដើរ ឬលែងសត្វចិញ្ចឹមនៅទីសាធារណៈនោះទេ

    BY autoadmin September 25, 2020
    ទីក្រុងហាណូយរបស់វៀតណាមគ្រោងចេញសេចក្ដីព្រាងច្បាប់ ហាមឃាត់មិនឱ្យមានការបណ្ដើរ ឬលែងសត្វចិញ្ចឹមនៅទីសាធារណៈនោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី២៥​ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងហាណូយគ្រោងសរសេរចេញនូវសេចក្ដីព្រាងច្បាប់មួយ ដែលហាមមិនឱ្យម្ចាស់សត្វចិញ្ចឹមបណ្ដើរសត្វជាទីស្រឡាញ់របស់ពួកគេ ទៅក្បែរផ្លូវម្ដុំបឹង Hoan Kiem នោះទេ។ អាជ្ញាធរទីក្រុងកំពុងប្រមូលយោបល់ ដើម្បីសរសេរចេញនូវសេចក្ដីព្រាងច្បាប់មួយ ហាមឃាត់មិនឱ្យមានការបណ្ដើរសត្វចិញ្ចឹមនៅបរិវេណទីនោះទេ ដែលទីនោះផ្ទាល់ក៏ត្រូវបានគេហាមឃាត់ចំពោះការស្លៀកពាក់មិនសមរម្យផងដែរ។

    សេចក្ដីព្រាងច្បាប់នោះនឹងហាមឃាត់ទាំងការបណ្ដើរ ឬលែងសត្វចិញ្ចឹមឱ្យរត់លេង ហើយសូម្បីតែស្ទូចត្រីកម្សាន្ដក៏ត្រូហាមឃាត់ផងដែរ។ ការលក់ដូរតាមផ្លូវ ចតម៉ូតូ យានយន្ត -ល- សុទ្ធតែត្រូវបានហាមឃាត់នៅតំបន់នោះ។ គួរឱ្យដឹងដែរថា ផ្លូវនៅទីនោះទើបតែបានបើកជាថ្មីនៅថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីការបិទជាបណ្តោះអាសន្នជាលើកទី២ នៅថ្ងៃទី២១ ខែសីហា នៅពេលដែលវៀតណាមប្រឈមនឹងរលកទី២ នៃជំងឺ COVID-19 ។ តាមគណៈកម្មាធិការក្នុងស្រុកបានឱ្យដឹងថា តាមដងផ្លូវជាទូទៅទទួលបានភ្ញៀវទេសចររហូតដល់ ២៥,០០០នាក់ ជារៀងរាល់ថ្ងៃ ដោយចំនួននេះនឹងកើនឡើងដល់ ២០០,០០០ នាក់ក្នុងពេលវិស្សមកាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: