ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត់ខ្លាចសោះ! មនុស្សជិត ៣០០នាក់ប្រមូលផ្តុំគ្នាផឹកស៊ី រាំរែកសប្បាយក្នុងក្លឹប មិនខ្លាចឆ្លងកូវីដ១៩ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យម្នាក់ជាង២០០ដុល្លារ

    BY autoadmin September 28, 2020
    អត់ខ្លាចសោះ! មនុស្សជិត ៣០០នាក់ប្រមូលផ្តុំគ្នាផឹកស៊ី  រាំរែកសប្បាយក្នុងក្លឹប មិនខ្លាចឆ្លងកូវីដ១៩ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យម្នាក់ជាង២០០ដុល្លារ

    ម៉ាឡេស៊ី៖ បើទោះជាអាជ្ញាធរបានធ្វើការហាមឃាត់​មិនឲ្យមានការជួបជុំគ្នានៅតាមកន្លែងកំសាន្តជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ក៏ពលរដ្ឋមួយចំនួននៅតែបន្តលួចលាក់ជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយក្នុងក្លឹបរាត្រីមិនខ្វល់ពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ ១៩​ ទាល់តែសោះ។ នៅក្នុងប្រទេសមួយចំនួនការបំពានបម្រាមខាងលើនេះត្រូវបានចាត់ទុកជាទង្វើខុសច្បាប់ធ្ងន់ធ្ងរនិងត្រូវផ្តន្ទាទោសឲ្យជាប់គុក ឬពិន័យជាប្រាក់យ៉ាងច្រើនទៀងផង។

    ជាក់ស្តែងបើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានមនុស្សចំនួន ២៩៦ នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីពួកគេបាននាំគ្នាចូលទៅផឹកស៊ីកំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងតំបន់ Bandar Bukit Jalil ក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ការបង្រ្កាបនេះត្រូវបានធ្វើឡើងនៅម៉ោង ១២ និង ៣០ យប់ ហើយអ្នកដែលត្រូវបានប៉ូលិសឃាត់ខ្លួននោះជាពលរដ្ឋដែលមានអាយុចន្លោះពី ១៧ ដល់ ៣៩ ឆ្នាំ មានមនុស្សប្រុសចំនួន ១៩៥ នាក់ មនុស្សស្រីចំនួន ១០១ នាក់ ហើយក្នុងនោះក៏មានជនបរទេសចំនួន ៣​នាក់ផងដែរ។ ក្រោយការចាប់ខ្លួនក្រុមពលរដ្ឋទាំងនេះត្រូវបានប៉ូលិសនាំខ្លួនទៅធ្វើការអប់រំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពដដែលនេះទៀត និងត្រូវពិន័យជាប្រាក់ម្នាក់ចំនួន ១ ០០០ រីងហ្គីត (២៤០ ដុល្លារអាមេរិក) ផងដែរ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: