ខ្មែរណូត

ស្វែងរក

  • កីឡា

    Fred ក្លាយជាខ្សែបម្រើពេញសិទ្ធរបស់ក្លឹបបិសាចក្រហម Manchester United ចាប់ពីថ្ងៃនេះតទៅ

    BY Khmernote Media June 6, 2018
    Fred ក្លាយជាខ្សែបម្រើពេញសិទ្ធរបស់ក្លឹបបិសាចក្រហម Manchester United ចាប់ពីថ្ងៃនេះតទៅ

    កាលពីម្សិលមិញក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាព្រមព្រៀងទិញខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ពីក្លឹប Shakhtar Donetsk នៅក្នុងតម្លៃផ្ទេរ 50លានផោន។

    បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 2-0 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើដំណើរមកដល់ក្លឹបបិសាចក្រហម Manchester United ដើម្បីធ្វើតេស្ដសុខភាពត្រៀមចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ។

    កាលពីម្សិលមិញក្លឹបបិសាចក្រហម Manchester United បានធ្វើការប្រកាសជាសាធារណៈអំពីការមកដល់របស់ខ្សែបម្រើ Fred ក្លាយជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ពេញសិទ្ធ។ ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមចុះហត្ថលេខាទិញ Fred ពីក្លឹប Shakhtar Donetsk នៅក្នុងតម្លៃផ្ទេរ 50លានផោន ក្នុងកុងត្រារយៈពេល 5 ឆ្នាំ។

    ខ្សែបម្រើ Fred ត្រូវបានគេរំពឹងទុកថានឹងជាកម្លាំងដ៏សំខាន់របស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីខ្សែបម្រើ Michael Carrick ចូលនិវិត្តន៍។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay