ខ្មែរណូត

ស្វែងរក

  • កីឡា

    សាកទាយទាំងអស់គ្នាមើល! ក្នុងចំណោមប្រទេសទាំង 195 ក្នុងលោកតើប្រទេសមួយណាឈ្នះពានរង្វាន់ FIFA World Cup ច្រើនជាងគេ?

    BY Khmernote Media June 6, 2018
    សាកទាយទាំងអស់គ្នាមើល! ក្នុងចំណោមប្រទេសទាំង 195 ក្នុងលោកតើប្រទេសមួយណាឈ្នះពានរង្វាន់ FIFA World Cup ច្រើនជាងគេ?

    ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ 1930 គិតមកដល់ឆ្នាំ 2018 នេះគឺជាការប្រកួតពានរង្វាន់ Fifa World Cup លើកទី 21 ខណៈដែលក្នុងនោះមានតែប្រទេសប្រេស៊ីលតែប៉ុណ្ណោះដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះដល់ទៅ 5 សម័យកាល។

    ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ដែលកើតឡើងនៅក្នុងរយៈពេល 4 ឆ្នាំម្ដងនោះហើយកើតឡើងដល់សព្វថ្ងៃនេះ គឺជាគំនិតផ្ដូចផ្ដើមបង្កើតឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា Fifa (Fédération Internationale de Football Association)។ ប្រកួតដំបូងគឺចាប់ផ្ដើមនៅក្នុងឆ្នាំ 1930 ហើយការប្រកួតពានរង្វាន់ Fifa World Cup 2018 នឹងចាប់ផ្ដើមនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនៅឯប្រទេសរុស្សី។ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 2018 នេះគឺជាការប្រកួតលើកទី 21 ហើយគិតតាំងពីឆ្នាំ 1930 មក។ នៅក្នុងនោះមានតែប្រទេសប្រេស៊ីលតែមួយគត់ដែលធ្លាប់ឈ្នះពានរង្វាន់ Fifa World Cup បានច្រើនជាងគេ ហើយគឺជាប្រទេសដំបូងដែលឈ្នះពានរង្វាន់ Fifa World Cup ដល់ទៅ 3 សម័យកាលត្រឹមតែរយៈពេល 16 ឆ្នាំ។

    តោះទៅស្គាល់ប្រទេសទាំងអស់ដែលធ្លាប់ឈ្នះពានរង្វាន់ Fifa World Cup គិតចាប់តាំងពីឆ្នាំដែលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនេះបង្កើតឡើងឆ្នាំ 1930។

    1. ប្រទេស ប្រេស៊ីល ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 5 សម័យកាល៖ ឆ្នាំ 1958, 1962, 1970, 1994, 2002។
    2. ប្រទេស អាឡឺម៉ង់ ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 4 សម័យកាល៖ ឆ្នាំ 1954, 1974, 1990, 2014។
    3. ប្រទេស អុីតាលី ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 4 សម័យកាល៖ ឆ្នាំ 1934, 1938, 1982, 2006។
    4. ប្រទេស អ៊ុយរ៉ាហ្គាយ ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 2 សម័យកាល៖ ឆ្នាំ 1930, 1950។
    5. ប្រទេស អាហ្សង់ទីន ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 2 សម័យកាល៖ ឆ្នាំ 1978, 1986។
    6. ចក្រភពអង់គ្លេស ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 1 សម័យកាល៖ ឆ្នាំ 1966។
    7. ប្រទេស បារាំង ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 1 សម័យកាល៖ ឆ្នាំ 1998។
    8. ប្រទេស អេស្ប៉ាញ ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup 1 សម័យកាល៖ ឆ្នាំ 2010។

    បុត្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay