អង្គការសុខភាពពិភពលោក៖ ឧបករណ៍តេស្ដរកជំងឺកូវីដ១៩ ឆាប់រហ័សចំនួន ១២០លាន នឹងលក់ឲ្យប្រទេសក្រីក្រ ដោយឧបករណ៍ ១ មានតម្លៃបែបនេះ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បាននិយាយថា ឧបករណ៍ធ្វើតេស្ដរកជំងឺ COVID-19 ឆាប់រហ័សចំនួន ១២០លាន នឹងមានលក់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងតម្លៃយ៉ាងច្រើន ៥ ដុល្លារអាមេរិក សម្រាប់ឧបករណ៍មួយ។ ការធ្វើតេស្តលឿនរហ័ស អាចទុកចិត្តបាន និងមានតម្លៃថោក អាចនឹងជួយដល់ប្រទេសចំនួន ១៣៣ ក្នុងការតាមដានការឆ្លង និងទប់ស្កាត់ជំងឺ COVID-19 ក៏ដូចជាគម្លាតខុសគ្នាជាមួយប្រទេសអ្នកមាន។

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមហ៊ុនផលិត Abbott និង SD Biosensor បានព្រមព្រៀងជាមួយមូលនិធិ Bill & Melinda Gates ដើម្បីបង្កើតឧបករណ៍តេស្ដចំនួន ១២០លាន ដែលអាចយកតាមខ្លួនបាន និងងាយស្រួលប្រើ នឹងមានលក់ក្នុងរយៈពេលមួយ ៦ខែ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ការធ្វើតេស្តបច្ចុប្បន្នមានតម្លៃអតិបរមា ៥ដុល្លារ ប៉ុន្តែម្នាក់ៗរំពឹងថា នឹងមានតម្លៃថោកជាងនេះ។
លោក Tedros បានបន្ថែមថា៖«នេះនឹងជួយឱ្យការពង្រីកការធ្វើតេស្ដ ជាពិសេសនៅក្នុងតំបន់ដែលពិបាកទៅដល់ ដែលមិនមានកន្លែងធ្វើការ មន្ទីរពិសោធន៍ ឬបុគ្គលិកសុខាភិបាល ដែលបានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់ដើម្បីអាចធ្វើតេស្ត»។ នេះគឺជាការបន្ថែមដ៏សំខាន់ដល់សមត្ថភាពតេស្ត និងមានសារៈសំខាន់ ជាពិសេសនៅក្នុងតំបន់ដែលមានការចម្លងខ្ពស់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia