ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីសុខាភិបាលថៃមានការបារម្ភចំពោះយោបល់ដែលថា ប្រទេសនេះគួរតែបន្ថយពេលវេលាធ្វើចត្តាឡីស័កត្រឹម ៧ថ្ងៃ

    BY autoadmin September 29, 2020
    មន្ត្រីសុខាភិបាលថៃមានការបារម្ភចំពោះយោបល់ដែលថា ប្រទេសនេះគួរតែបន្ថយពេលវេលាធ្វើចត្តាឡីស័កត្រឹម ៧ថ្ងៃ

    ប្រទេសថៃហាក់ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដោយសារមានខ្លះជំរុញឱ្យបើកព្រំដែនឡើងវិញ ដើម្បីចាប់ផ្តើមឧស្សាហកម្មទេសចរណ៍ដែលកំពុងមានបញ្ហា ចំណែកម្ខាងទៀតគឺខ្លាចការបើកព្រំដែនឡើងវិញ ព្រោះពួកគេចង់រក្សាជំងឺ COVID-19 ឱ្យមានស្ងប់ស្ងាត់ដដែល។ ហើយឥឡូវនេះវិញ សូម្បីតែយោបល់កាត់បន្ថយពេលវេលានៃការដាក់ដាច់ដោយឡែកពី ១៤ថ្ងៃ ចុះសល់ ៧ថ្ងៃ ក៏មិនទទួលបានការគាំទ្រពីមន្ត្រីសុខាភិបាលដែរ។

    ក្នុងនោះវេជ្ជបណ្ឌិតមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ការកាត់បន្ថយរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកទេសចរបរទេស អាចនឹងបង្កគ្រោះមហន្តរាយ។ លោកបណ្ឌិត Thira Woratanarat បានធ្វើសេចក្តីថ្លែងការណ៍របស់លោក បន្ទាប់ពីមានយោបល់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថា ការដាក់ឱ្យនៅដាច់ដោយឡែកអាចត្រូវបានកាត់បន្ថយ ប្រសិនបើគ្រប់យ៉ាងដំណើរការបានល្អនៅពេលដែលប្រទេសថៃបើកព្រំដែនរបស់ខ្លួនឡើងវិញ។

    លោកវេជ្ជបណ្ឌិតបានចង្អុលបង្ហាញពីចំនួនករណីកើនឡើងនៅក្នុងផ្នែកជាច្រើននៃពិភពលោក ដោយករណីថ្មីៗប្រហែល ៣៥០,០០០ ក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍ ខណៈចំនួនអ្នកស្លាប់សរុបដោយសារជំងឺនេះ ក៏បានឈានដល់ ១លាននាក់ ហើយដែរ។ យ៉ាងណាក៏ដោយសំណើររបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា​ អាចនឹងមិនត្រូវបានគេយកមកពិចារណានោះទេ ដោយសារថាមន្ដ្រីចង់ឱ្យស្ថានភាពជំងឺ COVID-19 ប្រសើរឡើង ហើយការរឹតត្បឹតនៅតែមានរហូតដល់ពួកគេគិតថាមានសុវត្ថិភាពវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Thaiger

    Share This Post: