ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានចោទជាសំណួរចំពោះទិន្នន័យជំងឺកូវីដ១៩ របស់ឥណ្ឌា ចិន និងរុស្ស៊ី ហើយថាប្រទេសទាំងនេះមិនបានរាប់លេខពិតទេ

    BY autoadmin September 30, 2020
    លោក ដូណាល់ ត្រាំ បានចោទជាសំណួរចំពោះទិន្នន័យជំងឺកូវីដ១៩ របស់ឥណ្ឌា ចិន និងរុស្ស៊ី ហើយថាប្រទេសទាំងនេះមិនបានរាប់លេខពិតទេ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទជាសំណួរចំពោះទិន្នន័យរបស់ឥណ្ឌា ស្តីពីការស្លាប់នៃអ្នកជំងឺ COVID-19 ក៏ដូចជាបានរំលឹកឈ្មោះប្រទេសចិន និងរុស្ស៊ី នៅក្នុងអំឡុងពេលនៃការជជែកដេញដោលមុនពេលបោះឆ្នោតដ៏ក្តៅគគុក ទទល់ជាមួយគូប្រជែងរបស់លោក គឺលោក ចូ បាយដិន (Joe Biden) ដែលមកពីបក្សប្រជាធិបតេយ្យ។ លោក ចូ បាយដិន បានបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការឆ្លងជំងឺលើពលរដ្ឋអាមេរិកច្រើនជាង ៧លាននាក់ និងស្លាប់ ២០ម៉ឺននាក់ ខណៈលោក ដូណាល់ ត្រាំ តែងតែបន្ទោសប្រទេសដទៃបង្វែរសាច់រឿង។

    លោក ដូណាល់ ត្រាំ បាននិយាយថា៖«នៅពេលអ្នកនិយាយអំពីចំនួន អ្នកមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅក្នុងប្រទេសចិន អ្នកមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅក្នុងប្រទេសរុស្ស៊ី អ្នកមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាទេ»។ ដោយបានបន្ថែមថា ពួកគេមិនបានផ្ដល់តួលេខពិត។

    គួរឱ្យដឹងដែរថា ឥណ្ឌពេលនេះមានអ្នកឆ្លងជំងឺ COVID-19 សរុប ៦.២លាននាក់ ហើយនៅពីក្រោយតែអាមេរិកមួយប៉ុណ្ណោះ។ ប៉ុន្តែទីភ្នាក់ងាររាតត្បាតឈានមុខរបស់ឥណ្ឌាបាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនពិតប្រាកដអាចមានច្រើនជាង ៦០ លាននាក់ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ លើការធ្វើតេស្តឈាមនៅក្នុងប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: