ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងធ្វើការហាមឃាត់ការទទួលទានស្រវឹងទូទាំងប្រទេស នៅថ្ងៃសុក្រចុងសប្តាហ៍នេះដែលជាថ្ងៃចេញព្រះវស្សា

    BY autoadmin October 1, 2020
    ថៃនឹងធ្វើការហាមឃាត់ការទទួលទានស្រវឹងទូទាំងប្រទេស នៅថ្ងៃសុក្រចុងសប្តាហ៍នេះដែលជាថ្ងៃចេញព្រះវស្សា

    ថៃ៖ តាមគម្រោងអាជ្ញាធរថៃនឹងធ្វើការហាមឃាត់ការទទួលទានស្រវឹងគ្រប់ប្រភេទនិងគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសនៅថ្ងៃសុក្រ ទី២ ខែតុលា ចុងសប្តាហ៍នេះដែលជាថ្ងៃចេញព្រះវស្សា នេះបើយោងតាមការឲ្យដឹងពីសំណាក់មន្ត្រីរាជការជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ។ សូមបញ្ជាក់ថា ថ្ងៃចេញព្រះវស្សាគឺថ្ងៃបញ្ជប់នៃការគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែរបស់ព្រះសង្ឃគ្រប់អង្គដែលជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ បើតាមទីស្រ្តីក្នុងសាសនាព្រះពុទ្ធពេលចេញវស្សានេះគឺជាពេលដែលព្រះសង្ឃត្រូវយកចំណេះដឹង ដែលព្រះអង្គបានសិក្សាក្នុងពេលចូលវស្សាទៅ​បង្ហាត់​​ប្រៀនប្រៀនប្រដៅដល់ពុទ្ធបរិស័ទឱ្យ​បាន​ជ្រួតជ្រាបនិងប្រតិបត្តិដើម្បីជា​ប្រយោជន៍​។

    យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់ចេញសេចក្តីហាមឃាត់ផ្លូវការនៅឡើយទេ តែចំពោះឆ្នាំកន្លងៗមកគឺថៃតែងអនុវត្តវិធានការហាមឃាត់នេះយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងនាមជាប្រទេសដែលគោរពសាសនាព្រះពុទ្ធដ៏ស៊ីជម្រៅបំផុតមួយ។ ការហាមឃាត់មិនឲ្យទទួលគ្រឿងស្រវឹងនឹងធ្វើឡើងគ្រប់ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់ស្រា ផ្សារទំនើប និងតាមផ្ទះពលរដ្ឋគ្រប់រូបផងដែរ។ ចំពោះបារ ក្លឹបរាត្រី និងកន្លែងផ្តល់សេវាកំសាន្តពេលពេលរាត្រីផ្សេងទៀតនឹងតម្រូវឲ្យបិទទ្វារចាប់តាំងពីម៉ោង ១២ ​យប់នៃថ្ងៃព្រហស្បត្តិ៍ឆ្លងចូលថ្ងៃសុក្រនិងបន្តបិទនៅយប់ថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍ទៀតហើយអាចបើកដំណើរវិញបាននៅយប់ថ្ងៃសៅរ៍៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Thethaiger

    Share This Post: