ទំនើបមែន! ឈុតហោះហើរសម្រាប់ពេទ្យដំបូងគេនៅលើពិភពលោក ត្រូវបានបង្ហាញខ្លួននៅប្រទេសអង់គ្លេស (មានវីដេអូ)
ឈុតហោះហើរសម្រាប់ពេទ្យដំបូងគេរបស់ពិភពលោក បានបង្ហាញខ្លួននៅចក្រភពអង់គ្លេស ជាមួយនឹងវីដេអូមិនគួរឱ្យជឿ ដែលវាត្រូវបានគេសាកល្បងនៅតំបន់ Langdale Pikes របស់ឧទ្យាន Lake District ។ ឈុត 1050bhp Jet Suit នេះត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាងក្រុមហ៊ុន Gravity Industries និង Great North Air Ambulance Service (GNAAS) ហើយគោលបំណងរបស់វាគឺដើម្បីការសង្គ្រោះបន្ទាន់ សម្រាប់ទីតាំងដែលមានការលំបាកក្នុងការចូលទៅជួយជនរងគ្រោះ៕
![]()
ក្នុងអំឡុងពេលនៃការសាកល្បងស្ថាបនិក និងជាប្រធានការសាកល្បងតេស្ដលោក Richard Browning បានហោះចេញពីបាតជ្រលងភ្នំ រហូតដល់កន្លែងដែលមានមនុស្សរងគ្រោះថ្នាក់ នៅជិតនឹងភ្នំ Bowfell ។ កន្លែងពិបាកក្នុងការចូលសង្គ្រោះនេះត្រូវបានគេដឹងថា ចំណាយពេលប្រហែលជា ២៥ នាទី ដោយធ្វើដំណើរថ្មើរជើងទើបទៅដល់។ ដូច្នេះឈុតហោះហើរនេះបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ពេទ្យក្នុងការជួយសង្គ្រោះករណីបែបនេះ។ ការសាកល្បងដំបូងគឺជោគជ័យ ហើយក្រុមអ្នកបង្កើតវាឡើងកំពុងសម្លឹងរកមើលជំហានបន្ទាប់សម្រាប់ឈុតនេះ។

អត្ថបទ៖ លីដា
ប្រភព៖ Unilad