ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនជាតិចិន ដែលត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា អាចប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅប្រទេសចិន ដោយសារតែប្រព្រឹត្តិអំពើដ៏សាហាវបែបនេះ

    BY autoadmin October 3, 2020
    ជនជាតិចិន ដែលត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា អាចប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅប្រទេសចិន ដោយសារតែប្រព្រឹត្តិអំពើដ៏សាហាវបែបនេះ

    ចិន៖ យុវជនជនជាតិចិន និងជានិស្សិតសិក្សានៅក្នុងប្រទេសអង់គ្លេសម្នាក់អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់រូបគេបានសម្លាប់ឪពុកម្តាយបង្កើតខ្លួនឯងព្រោះតែខឹងឪពុកម្តាយហាមឃាត់មិនឲ្យរូបគេត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩។ កូនតិរច្ឆានម្នាក់នេះមានឈ្មោះថា Huang Mouyang អាយុ ២២ ឆ្នាំ ត្រូវបានលោកឪពុកដែលជាមេធារី និងអ្នកម្តាយជាសាស្ត្រាចារ្យបញ្ជូនទៅពីប្រទេសចិនទៅសិក្សានៅក្នុងប្រទេសអង់គ្លេសតាំងពីមុនផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ម្លេះ។ យ៉ាងណាក្តី ពេលពិភពលោកផ្ដើមប្រកាសអាសន្នពីជំងឺកូវីដ ១៩ យុវជន Huang Mouyang បានត្រលប់មកកន្លែងកំណើតរបស់គេវិញគឺនៅក្នុងក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន។

    កាលពីអំឡុងខែសីហាកន្លងទៅនេះ យុវជន Huang Mouyang ព្យាយាមត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ តែត្រូវឪពុកម្តាយហាមឃាត់ជាដាច់ខាត ព្រោះពួកគាត់ខ្លាចកូនប្រុសឆ្លងជំងឺកូវីដ ១៩។ ការហាមឃាត់នេះក៏បានក្លាយទៅជាជម្លោះរវាងឪពុកម្តាយនិងកូន ហើយក្រោយមកក៏ឈានទៅដល់ករណីសម្លាប់ឪពុកម្តាយចោលតែម្តង។ សាកសពរបស់ជនរងគ្រោះត្រូវបានប៉ូលិសចិនរកឃើញកាលពីថ្ងៃទី ១០ ខែ សីហាកន្លងទៅនេះ ខណៈជនដៃដល់បានរត់គេចខ្លួនមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបាត់ទៅហើយ។

    បើទោះជាយ៉ាងនេះក្តីជនដៃដល់មិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ដោយអាជ្ញាធរចិនបានទាក់ទងសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញធរកម្ពុជាហើយប៉ូលិសកម្ពុជាក៏អាចចាប់ខ្លួនយុវជន Huang Mouyang បានកាលពីថ្ងៃទី ១៧ ខែ សីហា ហើយកាលពីថ្ងៃទី ២៩ កញ្ញាថ្មីៗនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនជនដៃដល់រូបនេះតាមជើងហោះហើរលេខ  CZ8314 របស់ក្រុមហ៊ុនអាការចរណ៍ China Southern Airlines ពីភ្នំពេញទៅកាន់ប្រទេសចិនវិញ ដែលតាមច្បាប់នៃប្រទេសចិនរូបគេអាចប្រឈមនឹងការទទួលទោសប្រហារជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: