ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    AstraZeneca ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសជប៉ុនឡើងវិញ ក្រោយផ្អាកការសាកល្បងបានមួយខែ

    BY autoadmin October 2, 2020
    AstraZeneca ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសជប៉ុនឡើងវិញ ក្រោយផ្អាកការសាកល្បងបានមួយខែ

    ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ការសាកល្បងគ្លីនិកនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនបានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសជប៉ុន ខណៈពេលដែលក្រុមហ៊ុនបានបន្ថែមថា វាកំពុងពិភាក្សាជាមួយអ្នកតាក់តែងច្បាប់ស្តីពីទិន្នន័យដែលត្រូវការ ដើម្បីចាប់ផ្តើមការសិក្សាឡើងវិញនៅសហរដ្ឋអាមេរិក ដែលនៅទីនោះការសាកល្បងរបស់ពួកគេត្រូវបានផ្អាកនៅឡើយ។

    ការសាកល្បងវ៉ាក់សាំង AZD1222 របស់ AstraZeneca ជាសកលត្រូវបានបញ្ឈប់កាលពីខែមុន បន្ទាប់ពីអ្នកចូលរួមក្នុងការសិក្សាម្នាក់បានធ្វើទុក្ខខ្លាំងជាមួយវ៉ាក់សាំង។ រ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធថា ចំពេលដែលការសាកល្បងភាគច្រើនបានបន្តឡើងវិញ ការសាកល្បងរបស់សហរដ្ឋអាមេរិកនៅតែត្រូវបានគេផ្អាក ខណៈនិយតករកំពុងពង្រីកការស៊ើបអង្កេតរបស់ពួកគេ។

    ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសមួយនេះបាននិយាយថា ឥឡូវនេះការសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនបានបន្តឡើងវិញនៅប្រទេសជប៉ុន បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយនិយតករសុខភាពជាតិ ភ្នាក់ងារឱសថ និងភ្នាក់ងារឧបករណ៍វេជ្ជសាស្ត្រជប៉ុន។ ការសាកល្បងនៅចក្រភពអង់គ្លេស ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា ក៏បានចាប់ផ្តើមឡើងវិញហើយដែរ ប៉ុន្តែនឹងត្រូវស្វែករកការយល់ព្រមពីអាមេរិកបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: