ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយលោក Trump និងភរិយា តេស្តវិជ្ជមានកូវីដ១៩ អាមេរិកបានផ្អាកដំណើរការយន្តហោះជាច្រើនសម្រាប់ដឹកប្រធានាធិបតី ដើម្បីធ្វើការសម្អាតមេរោគទ្រង់ទ្រាយធំ

    BY autoadmin October 3, 2020
    ក្រោយលោក Trump និងភរិយា តេស្តវិជ្ជមានកូវីដ១៩ អាមេរិកបានផ្អាកដំណើរការយន្តហោះជាច្រើនសម្រាប់ដឹកប្រធានាធិបតី ដើម្បីធ្វើការសម្អាតមេរោគទ្រង់ទ្រាយធំ

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា យន្តហោះជាច្រើនគ្រឿង ដែលសេតវិមានអាមេរិកធ្លាប់បានប្រើប្រាស់ជាមធ្យោបាយសម្រាប់ឲ្យប្រធានាធិបតីធ្វើដំណើរនោះនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ដើម្បីធ្វើការសម្អាតមេរោគទ្រង់ទ្រាយធំនៅក្នុងយន្តហោះទាំងអស់នោះ។ វិធានការនេះត្រូវបានដាក់ចេញជាបន្ទាន់ ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងភរិយា ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បិ៍ ទី ១ ខែតុលាកន្លងទៅនេះ។

    ប្រភពខាងលើបានបញ្ជាក់ថា យន្តហោះដែលនឹងត្រូវធ្វើការសំអាតទ្រង់ទ្រាយធំនេះមាន ២ ប្រភេទធំៗផ្សេងគ្នាទី ១ គឺ ប្រភេទ Air Force One ដែលមានយន្តហោះដឹកអ្នកដំណើរម៉ាក Boeing 747 ចំនួន ២ គ្រឿង និងប្រភេទទី ២ គឺ Marine One ដែលមានឧទ្ធម្ភាគចក្រម៉ាក Sikorsky ជាច្រើនគ្រឿង​ ហើយកន្លងមកយន្តហោះទាំងនេះគឺត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកជញ្ជូនលោកប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់នៅក្នុងសេតវិមានទៅបំពេញភារកិច្ចតែប៉ុណ្ណោះ។

    គួររម្លឹកជូនថា បន្ទាប់ពីការធ្វើតេស្តវិជ្ជមាននូវជំងឺកូវីដ ១៩ នៅក្នុងខ្លួនលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ រួចមក សម្រាប់តែមានអ្នករាយការណ៍ព័ត៌នៅក្នុងសេតវិមានចំនួន ៣ នាក់ និងអ្នកសារព័ត៌មានម្នាក់ដែលបានរួមដំណើជាមួយលោក ដូណល់ត្រាំ ដែរនោះ ក៏ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដូចគ្នាផងដែរ។ រហូតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកហាក់កំពុងតែមានភាពចលាចលយ៉ាងខ្លាំងព្រោះលោក ដូណល់ត្រាំ ​ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យយោធាមួយកន្លែងដើម្បីព្យាបាលជំងឺ ខណៈមន្ត្រីជាន់ខ្ពស់នៅក្នុងសេតវិមានជាច្រើនរូបទៀតកំពុងប្រញាប់ប្រញាល់ទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ព្រោះខ្លាចបានឆ្លងជំងឺនេះពីលោក ដូណាល់ត្រាំ៕

     

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: