សម្ដីមួយឃ្លារបស់ Rashford អាចធ្វើអោយអ្នកគាំទ្រ Ronaldo មួយចំនួនចុកឈាមបាន
- June 8, 2018
ខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានសារភាពថា៖ ទោះបីរូបគេជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ដោយ ក៏រូបគេគិតថា Messi នៅតែជាកីឡាករល្អនិងអស្ចារ្យបំផុតក្នុងលោក។

ភាពចម្រុងចម្រាសក្នុងការលើកយកខ្សែប្រយុទ្ធ Ronaldo និង Messi មកនិយាយថាមួយណាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនេះ បានកើតឡើងអស់រយៈពេលជិតមួយទសវត្សទៅហើយ ក្រោយពេលខ្សែប្រយុទ្ធ Ronaldo ផ្លាស់ពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹបអធិរាជសរ Real Madrid ហើយការប្រៀបធៀបកីឡាករទាំងពីរនេះនៅតែមានរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងបទសំភាសន៍មួយជាមួយនឹងអ្នកសារពត៌មាន CNN ខ្សែប្រយុទ្ធ Marcus Rashford បានផ្ដល់យោបល់មួយថា៖ Messi គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ រឿងមួយចំនួនដែលមនុស្សគ្រប់គ្នាធ្វើមិនបាន ប៉ុន្ដែ Messi អាចធ្វើបាន។ សារភាពថាខ្ញុំជាអ្នកគាំទ្រនិងចូលចិត្តមើលការលេងរបស់ Ronaldo មែន ប៉ុន្ដែខ្ញុំគិតថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក។

បុត្រ
ប្រភព៖ Goal
- Share This Post:






