Man Utd ហើយនិង Spur ឈានដល់ការចចារចុះហត្ថលេខាព្រមព្រៀងលើខ្សែការពារ Alderweireld ហើយ
- June 8, 2018
ក្លឹបបិសាចក្រហម Manchester United និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់ការពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Toby Alderweireld ហើយ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Independent។

ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់ប្រាក់ចំនួន 55លានផោន សម្រាប់ការសុំទិញខ្សែការពារប៊ែលហ្ស៊ិករូបនេះពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ុន្ដែ Spur ចង់បានតម្លៃខ្លួនខ្សែការពាររូបនេះថ្លៃជាងនេះបន្ដិចទៀត។ កាលពីពេលថ្មីៗនេះ ខ្សែការពាររូបនេះត្រូវបានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកកោះហៅចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។ ហើយកាលពីថ្ងៃពុធកន្លងទៅ Alderweireld បានជួយអោយក្រុមជម្រើសជាិតប៊ែលហ្ស៊ិកយកឈ្នះក្រុមជម្រើសជាតិអេស្ស៊ីបដោយលទ្ធផល 3-0 ផងដែរ។
ជាមួយនឹងការចចាររវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខ្សែបម្រើស្លាប Anthony Martial ក៏ត្រូវបានក្លឹប Spur ចាប់អារម្មណ៍ដូចគ្នា។ Alderweireld និង Martial នឹងដើរតួសំខាន់សម្រាប់ក្លឹបទាំងពីរសម្រាប់ពេលចចារបន្ទាប់។

បុត្រ
ប្រភព៖ Goal
- Share This Post:






